វេជ្ជបណ្ឌិតត្រូវជាទីពឹងផ្អែករបស់អ្នកជំងឺ

វេជ្ជបណ្ឌិតត្រូវជាទីពឹងផ្អែករបស់អ្នកជំងឺ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ចើញមកជូនពរចលនា សមូហភាពវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីពេទ្យ Bach Mai ហាណូយ។ (VOV)

        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៥៩នៃទិវាវេជ្ជបណ្ឌិតវៀតណាម (ទី២៧​
កុម្ភៈ) នាព្រឹកថ្ងៃទី២៥កុម្ភៈ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន
អញ្ចើញមកជូនពរចលនាសមូហភាពវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីពេទ្យ Bach Mai
ហាណូយ។ ថ្លែងមតិនៅពិធី ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា
បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលកត់សម្គាល់វាយតំលៃខ្ពស់ការ​ខំប្រឹងប្រែង​និង
លទ្ធផលនៃផ្នែកសុខាភិបាល។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរថា៖

        “ក្នុងរយៈពេលខាងមុខ ផ្នែកសុខាភិបាលទាំងមូលបន្តផ្លាស់ប្តូរថ្មី អាទិភាព​
សុខាភិបាល​ទុកបំរុង ពង្រឹងបណ្ដាញសុខាភិបាលមូលដ្ឋានលើកកំពស់គុណភាព​ពិនិត្យព្យាបាលជំងឺសំរាប់ប្រជាជន ជំរុញសង្គមបនីយកម្ម។ កម្មភិបាល​សុខាភិបាល​ត្រូវរៀនសូត្រលើកកំពស់ឯកទេសសិលធម៍ការទទួលខុសត្រូវខិត​ខំប្រឹងប្រែងជា
មួយប្រជាជន។ អនុវត្តល្អពាក្យទូន្មានរបស់លោកប្រធានហូជីមិញ គ្រូពេទ្យដូចជា
អ្នកម្ដាយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ