វេជ្ជបណ្ឌិតវៀតណាមផ្ទេរបច្ចេកទេសវះកាត់ដោយមនុស្សយន្តដល់​មន្ទីរពេទ្យមួយ​នៅហ្វីលីពីន

(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ លោកវេជ្ជបណ្ឌិត Nguyen Phu Huu អនុប្រធានដេប៉ាតឺម៉ង់វះកាត់ប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យ Binh Dan ទីក្រុងហូជីមិញបានមកដល់ប្រទេសហ្វីលីពីនដើម្បីផ្ទេរបច្ចេកទេសវះកាត់ដោយមនុស្សយន្ត ដើម្បីព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអាហារដល់វេជ្ជបណ្ឌិតបរទេសនៅមន្ទីរពេទ្យ Chinese General Hospital and Medical Center (CGHMC) នៃប្រទេសហ្វីលីពីន។
វេជ្ជបណ្ឌិតវៀតណាមផ្ទេរបច្ចេកទេសវះកាត់ដោយមនុស្សយន្តដល់​មន្ទីរពេទ្យមួយ​នៅហ្វីលីពីន - ảnh 1លោកវេជ្ជបណ្ឌិត Phu Huu ណែនាំវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ CGHMC ធ្វើការវះកាត់ដោយមនុស្សយន្ត។ 

នៅទីនេះ លោកវេជ្ជបណ្ឌិត Phu Huu បានណែនាំវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ CGHMC ធ្វើការវះកាត់ដោយមនុស្សយន្តប្រកបដោយជោគជ័យដើម្បីព្យាបាលជំងឺមហារីកពោះវៀនធំ ហើយការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ។ បណ្តាវេជ្ជបណ្ឌិតហ្វីលីពីនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកទេស single docking (ពោលគឺទីតាំងមនុស្សយន្តមិនផ្លាស់ប្តូរបើធៀបនឹងអ្នកជំងឹឡើយ ដោយបានដំឡើងមនុស្សយន្តតែម្តង់ប៉ុណ្ណោះ) និងបច្ចេកទេសវះកាត់យ៉ាងប៉ិនប្រសប់។ តាមការគ្រោងទុក មន្ទីរពេទ្យ Binh Dan ទីក្រុងហូជីមិញនឹងជួយឧបត្ថម្ភនិងណែនាំការអនុវត្តការវះកាត់ដោយមនុស្សយន្តចំនួនបីករណី រួមមានករណីមហារីកពោះវៀនធំចំនួនពីរ និងករណីនៃក្លនលូនស្បែកពោះចំនួនមួយករណី។ នេះជាលើកទី២ហើយដែលមន្ទីរពេទ្យ Binh Dan បានទទួលយកការអញ្ជើញ ផ្ទេរប្រគល់បច្ចេកទេសវះកាត់ដោយមនុស្សយន្តដល់មន្ទីរពេទ្យនៅហ្វីលីពីន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ