វេជ្ជសាស្ត្រពិភពលោកស្រាវជ្រាវយ៉ាងសកម្មនូវវ៉ាក់សាំងបង្ការនិងប្រឆាំងនឹងវីរុស SARS-CoV-2
(VOVWORLD) - អនុប្រធានគណៈកម្មាធិការសុខាភិបាលទីក្រុងសៀងហៃ ប្រទេសចិន លោក Yi Chengdong កាលពីថ្ងៃទី ១៧ ខែមីនាបានឲ្យដឹងថា វ៉ាក់សាំងដើម្បីបង្ការនិងប្រឆាំងនឹងវីរុស SARS-CoV-2 ត្រូវបានរំពឹងថានឹងដាក់ឲ្យដំណើរការធ្វើតេស្ត នៅពាក់កណ្តាលខែមេសាខាងមុខនេះ។
នាថ្ងៃដដែល អ្នកវិទ្យាសាស្ត្ររុស្ស៊ីក៏បានជូនដំណឹងថាចាប់ផ្តើមធ្វើតេសត្តលើប្រភេទវ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV-2 ហើយគេគ្រោងនឹងប្រកាសប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធភាពបំផុតនៅខែមិថុនាខាងមុខនេះ។
នាបច្ចុប្បន្ននេះ វិទ្យាស្ថានជាតិជីវបច្ចេកវិទ្យា Vector នៅស៊ីបេរី បានចាប់ផ្តើមធ្វើ តេស្តលើសត្វ ដើម្បីធានាលក្ខណៈប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។
នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានជម្ងឺឆ្លង Peter Doherty (អូស្រ្តាលី) ក៏បានអះអាងផងដែរថាបានបោះជំហានថ្មីមួយក្នុងការរកឃើញប្រព័ន្ធភាពស៊ាំរបស់មនុស្សដែលប្រតិកម្មនឹងវីរុស SARS-CoV-2 យ៉ាងដូចម្តេច៕