វឌ្ឍនភាពក្នុងការចរចាបាននាំអ៊ីរ៉ង់និងអាមេរិកវិលត្រឡប់ទៅចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន ដើម្បីនាំអ៊ីរ៉ង់និងសហរដ្ឋអាមេរិកវិលត្រឡប់មកចូលរួមក្នុងការអនុវត្តផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) (មានន័យថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់) - សម្រេចបានវឌ្ឍន៍ភាពមួយចំនួនផងដែរ។
វឌ្ឍនភាពក្នុងការចរចាបាននាំអ៊ីរ៉ង់និងអាមេរិកវិលត្រឡប់ទៅចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ - ảnh 1នៅថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២១ នៅរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីសគណៈកម្មការចម្រុះស្តីពីផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) បានចាប់ផ្តើមបន្តការចរចាដើម្បីរក្សាទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ រវាងប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោក។ (រូបថត៖ THX / TTXVN)

នេះគឺជាការវាយតម្លៃរបស់តំណាងប្រទេសចិន និងរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំលើកទី ២ របស់គណៈកម្មការចម្រុះស្តីពី JCPOA នាថ្ងៃទី ៩ ខែមេសានៅទីក្រុងវីយែន ប្រទេសអូទ្រីស។ ភាគីទាំងអស់នៃកិច្ចប្រជុំនេះ បានឯកភាពបន្តជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ។

ប្រធាននៃកិច្ចប្រជុំនេះគឺអគ្គលេខាធិការរងនិងជាប្រធានផ្នែកនយោបាយនៃស្ថាប័នសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) គឺលោក Enrique Mora ។ តំណាងមកពីប្រទេសបារាំងរុស្ស៊ីចក្រភពអង់គ្លេសចិនអាល្លឺម៉ង់និងអ៊ីរ៉ង់បានចូលរួមក្នុងកិច្ចប្រជុំនេះ។ គួរបញ្ជាក់ថា ទាំងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden និងថ្នាក់ដឹកនាំអ៊ីរ៉ង់ផ្សេងទៀតក៏បានអះអាងថាគេមានបំណងចង់ធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រស់ឡើង  វិញ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលរារាំងវា គឺថាតើប្រទេសណានឹងមានការបោះជំហានដំបូង - ឬធ្វើសម្បទានជាមុន ដើម្បីសម្រេចបាននូវគោលដៅនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ