វណ្ណកម្ម "ក្រមសីលធម៌បដិវត្ត" របស់លោកប្រធានហូជីមិញ - នៅមានតម្លៃទ្រឹស្ដីត និងជាក់ស្ដែងដដែល

(VOVWORLD) -នាព្រឹកថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញបានរួមសហការជាមួយគណកម្មការឃោសនាការអប់រំមជ្ឈឹម និងគណៈចាត់តាំងមជ្ឈឹម រៀបចំសិក្ខាលាសាវិទ្យាសាស្ត្រថ្នាក់ជាតិស្ដីពី " រយៈពេល ៦០ ឆ្នាំ នៃវណ្ណកម្ម "ក្រមសីលធម៌បដិវត្ត - តម្លៃទ្រឹស្ដីត និងជាក់ស្ដែងចំពោះការងារកសាងបក្សនាបច្ចុប្បន្ន។
វណ្ណកម្ម ទិដ្ឋភាពនៃសិក្ខាសាលា (internet) 

អញ្ជើញថ្លែងនៅទីនេះ សាស្រ្តាចារ្យ បណ្ឌិត Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញបានសង្កត់ធ្ងន់ថា៖ "ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការនិពន្ធវណ្ឌកម្ម "ក្រមសីលធម៌បដិវត្ត" គឺជាឱកាសសម្រាប់យើងបន្តសិក្សាស្រាវជ្រាវ និងយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតនូវអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេង និងតម្លៃទ្រឹស្តីជាក់ស្ដែងយ៉ាងធំធេងនៃវណ្ណកម្មនេះ ក៏ដូចជារបស់សតិអារម្មណ៍សីលធម៌ហូជីមិញចំពោះការងារកសាងបក្ស និងកាងារកម្មាភិបាលនាបច្ចុប្បន្នផងដែរ។

 ដោយអះអាងថា វណ្ឌកម្ម "ក្រមសីលធម៌បដិវត្ត" គឺជាអនុសាសន៍ដ៏ថ្លៃថ្លាអំពីការហាត់ពត់លត់ដំសីលធម៌របស់កម្មភិបាល បក្ខជននោះ លោក សាស្រ្តាចារ្យបណ្ឌិត Nguyen Xuan Thang បានចាត់ទុកថា ចរិយាសម្បត្តិសីលធម៌បដិវត្តន៍ដំបូងគឺជា " ការប្ចេជ្ញាចិត្តតស៊ូសម្រាប់បក្ស សម្រាប់បដិវត្តន៍អស់មួយជីវិត។ នេះគឺជា ប្រការសំខាន់ និងជាស្ដង់ដាលេខមួយ របស់ជនបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ