វណ្ណកម្មចំនួន១១៥ទទួលបានរង្វាន់សារព័ត៌មានជាតិលើកទី៨ឆ្នាំ២០១៣
|
វណ្ណកម្មចំនួន១១៥ទទួលបានរង្វាន់សារព័ត៌មានជាតិលើកទី៨ឆ្នាំ២០១៣ (VOV) |
Vovworld-វណ្ណកម្មសារព័ត៌មានឆ្នើមចំនួន១១៥របស់អ្នកនិពន្ធនៅបណ្ដាស្ថាប័នលើទូទាំងប្រទេសត្រូវបានលើកដម្កើងក្នុងពិធីប្រគល់រង្វាន់សារព័ត៌មាន
ជាតិលើកទី៨ឆ្នាំ២០១៣ ដែលប្រព្រឹត្តទីនាយប់ថ្ងៃទី២១មិថុនានៅទីក្រុងហា
ណូយ។ នេះជាវណ្ណកម្មមានគុណភាពខ្ពស់អំពីសតិអារម្មណ៍នយោបាយមានខ្លឹមសារនិងរបៀបបង្ហាញដ៏រស់រវើកទទួលបានប្រសិទ្ធភាពសង្គមខ្ពស់។ ថ្លែងមតិ
នៅពិធីនេះលោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានលើកដម្កើងរាល់ការខំប្រឹងប្រែងដ៏ធំធេងរបស់ជួរអ្នកសារព័ត៌មានទូទាំង
ប្រទេស ជូនពររាល់សមិទ្ធិរួមរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន។
“ខ្ញុំស្នើរជួរអ្នកកាសែតបន្តជំរុញតស៊ូបង្កាប្រឆាំងអំពើរពុករលួយខ្ជះខ្ជាយអសកម្មនិងគ្រោះសង្គមជាមួយស្មារតីស្ថាបនានិងការទទួលខុសត្រូវខ្ពស់រួមចំណែកទប់ស្កាត់ស្ថានភាពអន់ថយអំពីសតិអារម្មណ៍នយោបាយសីលធម៍របៀបរស់នៅក្នុងបក្សនិងក្នុងសង្គម។ ខ្ញុំជឿជាក់ថា សារព័ត៌មានវៀតណាមនឹងបន្តពង្រីកប្រពៃណីភ្លឺស្វាងក្នុងអំឡុង៨៩ឆ្នាំកន្លងមកទទួលបានសមិទ្ធិដ៏ធំធេង
ជាងទៀតសក្តិសមនឹងជំនឿជាក់របស់បក្សរដ្ឋនិងប្រជាជន៕”