វណ្ណកម្មចំនួន១១៨បានប្រគល់រង្វាន់សារព័ត៌មានជាតិលើកទី៩ឆ្នាំ២០១៤


វណ្ណកម្មចំនួន១១៨បានប្រគល់រង្វាន់សារព័ត៌មានជាតិលើកទី៩ឆ្នាំ២០១៤ - ảnh 1
វណ្ណកម្មចំនួន១១៨បានប្រគល់រង្វាន់សារព័ត៌មានជាតិលើកទី៩ឆ្នាំ២០១៤ (VOV)

        Vovworld-នាយប់ថ្ងៃទី២១មិថុនានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹក​
ខួបលើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(ទី២១មិថុនា)​និងពិធី​ប្រគល់​
រង្វាន់រង្វាន់សារព័ត៌មានជាតិលើទី៩ឆ្នាំ២០១៤។ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ​
វៀតណាមលោក Truong Tan Sang បានអះអាងថា​ក្នុងអំឡុង៩០ឆ្នាំកន្លងទៅ​សារ
ព័ត៌មានបដិវត្តន៍រួមដំណើរជាមួយប្រជាជាតិធំដឹងក្តីជាមួយបដិវត្តន៍បំរើឲ្យ​បដិវត្តន៍
បំរើប្រជាជន។ លោកប្រធាន Truong Tan Sang បានលើកច្បាស់ថា៖

        “ខ្ញុំស្នើរស្ថាប័នបញ្ជាណែនាំគ្រប់គ្រងសារព័ត៌មានរបស់បក្សរដ្ឋនិងស្ថាប័ន​ទាក់
ទិនបញ្ជាណែនាំនិងគ្រប់គ្រងសារព័ត៌មានធ្វើសកម្មត្រឹមត្រូវតាមគោលមាគ៌ា​របស់
បក្សច្បាប់របស់រដ្ឋ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានត្រូវមានឬទ្ធានុភាព​នយោបាយ
រឹងមាំមានគុណធម៍សីលធម៍ភ្លឺថ្លាជំនាញខ្ពស់។ មជ្ឈដ្ឋានអ្នកកាសែត​ត្រូវហ្វឺកហាត់
ដោយឥតឈប់ឈរខំប្រឹងប្រែងលើកកំពស់ឬទ្ធានុភាពនយោបាយសីលធម៍វិជ្ជាជីវៈ
ការទទួលខុសត្រូវសង្គម ជានិច្ចកាលដាក់ផលប្រយោជន៍របស់​មាតុ​ប្រទេសប្រជាជន
ជាមុនដើម្បីមានវណ្ណកម្មជាច្រើនមានតំលៃភាពបញ្ចុះ​បញ្ចូល​សក្តិសមជាយុទ្ធជន
លើសមរភូមិវប្បធម៍សតិអារម្មណ៍ដូចជាលោកប្រធាន​ហូជីមិញបានទូន្មាន។”

        ក្រុមប្រឹក្សារង្វាន់សារព័ត៌មានជាតិបានជ្រើសរើសប្រគល់រង្វាន់សំរាប់​វណ្ណកម្ម
ចំនួន១១៨នៃប្រភេទចំនួន១១។ វិទ្យុសម្លេងវៀតណាមដណ្ដើមបាន​រង្វាន់​ថ្នាក់ A ចំនួន
១ដោយវណ្ណកម្ម មតកសាសន៍លោកប្រធានហូជីមិញ-មតកសាសន៍​ស្ដីពីមនុស្សដើម្បី
មនុស្ស និងរង្វាន់ថ្នាក់ B ចំនួន១និងរង្វាន់ថ្នាក់ C ចំនួន៥សំរាប់​បណ្ដា​វណ្ណកម្មនៃបណ្ដា
ប្រភេទសារព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ