វណ្ណកម្មឆ្នើមចំនួន ១០៥ នឹងត្រូវបានលើកតម្កើងក្នុងពិធីប្រគល់រង្វាន់ការសែត ជាតិឆ្នាំ២០១៧
(VOVWORLD) - នាថ្ងៃទី ៣ ខែមិថុនា នៅរដ្ឋធានីហាណូយ ប្រធានសមាគមអ្នកកាសែត វៀតណាម និង ជាប្រធានក្រុមប្រឹក្សាមេប្រយោគនៃរង្វាន់ការសែតជាតិឆ្នាំ ២០១៧ អ្នកកាសែត Thuan Huu បានអះអាងថា ក្រុមប្រឹក្សាមេប្រយោគ បានជ្រើសរើសវណ្ណកម្មដ៏ល្អបំផុតចំនួន ១០៥ ក្នុងចំណោមនៃវណ្ណកម្មដែលមាន វត្តមានក្នុងវគ្គផ្តាច់ព្រ័ត្រពិធីនេះ ក្នុងនោះ មានរង្វាន់ A មានចំនួន ៨ រង្វាន់ B មានចំនួន ២៥ និងរង្វាន់ C មានចំនួន ៤៣ ។
វណ្ណកម្មឆ្នើមចំនួន ១០៥ នឹងត្រូវបានលើកតម្កើងក្នុងពិធីប្រគល់រង្វាន់ការសែត ជាតិឆ្នាំ២០១៧ |
វណ្ណកម្មទាំងនេះបានធានាភាពត្រឹមត្រូវអំពីខ្លឹមសារ កំណត់ទិសដៅអំពី សត្តិអារម្មណ៍ នយោបាយ និងមានជំនាញវិជ្ជាជីវៈគួរឲ្យកត់សម្គាល់។ រង្វាន់កាសែតជាតិឆ្នាំ ២០១៧ មានការចួលរួមពីអង្គភាព សមាគមចំនួន ១១៨ និង បុគ្គលចំនួន ៣៧ នាក់ ។ ជាពិសេសក្នុងឆ្នាំនេះ មានសមាគមផ្នែក កាសែត ខេត្ត និងក្រុងទាំង ៦៣ នៅទូទាំងប្រទេស ក៏ចូលរួមកម្មវិធី។ ពិធីប្រគល់រង្វាន់កាសែតជាតិឆ្នាំ ២០១៧ នឹង ប្រារព្ធឡើងក្នុងឱកាសរំលឹក ទិវាកាសែតបដិវត្តន៍វៀតណាមឆ្នាំ២០១៨ (ថ្ងៃទី២១ មិថុនា)៕