វណ្ណកម្មឆ្នើមចំនួន ១២ បានទទួលរង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩

(VOVWORLD) -ពិធីប្រគល់រង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩ ត្រូវបានរៀបចំឡើងដោយ សមាគមអ្នកនិពន្ធវៀតណាមនាថ្ងៃទី ១៥ ខែមិថុនានៅរដ្ឋធានីហាណូយ។
វណ្ណកម្មឆ្នើមចំនួន ១២ បានទទួលរង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩ - ảnh 1 វណ្ណកម្មឆ្នើមចំនួន ១២ បានទទួលរង្វាន់អក្សរសាស្ត្រទន្លេមេគង្គលើកទី ៩ (រូបថត៖TTXVN)

អញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះរួមមានអ្នកអក្សរសាស្ត្រចំនួន ៣០  នាក់ ចំណុះក្រុមប្រតិភូអ្នកអក្សរសាស្ត្រចំនួន ៦ នៃបណ្តាប្រទេសនៅអនុតំបន់ទន្លេ មេគង្គ។រង្វាន់អក្សរសាស្ត្រ ទន្លេមេគង្គលើកទី ៩ បានប្រគល់ជូនវណ្ណកម្មចំនួន ១២ ដែលបែងចែកស្មើឲ្យប្រទេសនិមួយៗ។ រួមមានប្រភេទអក្សរសាស្ត្រគឺ រឿងខ្លី រឿងប្រលោមលោកកំណាព្យនិងវណ្ណកម្មដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អប្រពៃនិងមនោសញ្ចេតនាអន្តរជាតិដ៏ស្រស់បំព្រងរបស់ប្រជាជននៃប្រទេសនានាក្នុងតំបន់។វណ្ណកម្មនិមួយៗពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ប្រជាជាតិរៀងៗខ្លួន។ គួរបញ្ជាក់ថាប្រតិភូវៀតណាមមានអ្នកនិពន្ធចំនួន២នាក់ដែលបានទទួល រង្វាន់លើកនេះរួមមាន អ្នកនិពន្ធ Le Van Vong ដែលមានវណ្ណកម្ម "ចង្វាក់ស្ពាន" អ្នកនិពន្ធ Nguyen Ngoc Moc ដែលមានវណ្ណកម្ម "មនុស្សដែលត្រឡប់មកពីទន្លេ  Nam Hon" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ