វៀណាមត្រៀមខ្លួនជាស្រេចទទួលចរន្តវិនិយោគពីសហព័ន្ធអាល្លឺម៉ង់

វៀណាមត្រៀមខ្លួនជាស្រេចទទួលចរន្តវិនិយោគពីសហព័ន្ធអាល្លឺម៉ង់ - ảnh 1
វៀណាមត្រៀមខ្លួនជាស្រេចទទួលចរន្តវិនិយោគពីសហព័ន្ធអាល្លឺម៉ង់ (Vn-Economic)


        Vovworld-តាមនាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិង​វិនិយោគ
​វៀតណាមថា ទំនរវិនិយោគរបស់អង្គភាពអាជីវកម្មអាល្លឺម៉ង់ចូលមក​វៀតណាម
មាននិន្ននាការកើងឡើងក្នុងប៉ុន្មានឆ្នាំកន្លងមក។​ ដល់ឥឡូវនេះ សហព័ន្ធអាល្លឺម៉ង់
មានគំរោងការវិនិយោគចំនួន២៤៤នៅវៀតណាម។ នា​បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនធំៗ
ជាច្រើនរបស់អាល្លឺម៉ង់បាននិងកំពុងធវើសកម្មភាព​ប្រកបដោយប្រសិទ្ធភាពនៅ
វៀតណាម។ សំណើរបង្កើតសភាពាណិជ្ជកម្មនិង​ឧស្សាហកម្មបរទេសរបស់សហព័ន្ធ
អាល្លឺម៉ង់ប្រចាំនៅវៀតណាមកំពុងបានដាក់ជូនរដ្ឋាភិបាលវៀតណាម។ បន្ទាប់ពី
ការិយាល័យនេះត្រូវបានបង្កើតនោះ ចរន្ត​ពាណីជ្ជកម្មនិងវិនិយោគនៃប្រទេសតាំងពីរ
មានលទ្ធភាពកើនឡើងយ៉ាងខ្លាំង។ តាមលោក Sigmar Gabriel ឧបនាយករដ្ឋមន្ត្រីនិង
ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ថាមពលសហព័ន្ធអាល្លឺម៉ង់ថា ដោយស្ថិរភាពនយោបាយ
និងខឿនសេដ្ឋកិច្ច​សកម្ម ល្បឿនកំណើនខ្ពស់ ពិសេសគឺមានការខំប្រឹងប្រែងកែលំអរ
បរិយាកាស​វិនិយោគ វៀតណាមកាន់តែបានទាក់ទាញអង្គភាពអាជីវកម្មជាច្រើនមក
​វិនិយោគ​ពីមួយថ្ងៃទៅមួយថ្ងៃ។

        “អង្គភាពអាជីវកម្មអាល្លឺម៉ង់កំពុងយកចិត្តទុកដាក់ដ៏ធំធេងជាមួយវៀត​ណាម។​ការ
ស្ដាឡើងវិញនៃខឿនសេដ្ឋកិច្ច ក្នុងនោះមានផ្នែកឧស្សាហកម្មនិង​សំណង់កំពុងត្រូវបាន
ចាត់ទុកជាការលើកទឹកចិត្តអង្គភាពអាជីវកម្មបរទេសរួមមានអង្គភាពអាជីវកម្មអាល្លឺម៉ង់
វិនិយោគនៅវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ