វ៉េណេស៊ុយអេឡាចាប់ឃុំខ្លួនមុខសញ្ញាមួយចំណួន ដែលអនុវត្តន៍ការវាយប្រហារ តម្រង់លើប្រធានាធិបតី

(VOVWORLD) -ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro នោះ បណ្ដាប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន ដួចជាគុយបា នីការ៉ាហ្គ័រ បូលីវី បានថ្កោលទោសឧក្រិដ្ឋកម្មនេះផងដែរ។
វ៉េណេស៊ុយអេឡាចាប់ឃុំខ្លួនមុខសញ្ញាមួយចំណួន ដែលអនុវត្តន៍ការវាយប្រហារ តម្រង់លើប្រធានាធិបតី - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro

ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduroបានប្រកាសថា ទីភ្នាក់ងារសន្តិសុខនៃប្រទេសខ្លួនបានចាប់ឃុំខ្លួនមុខសញ្ហាមួយចំណួន ដែលចូលរួម ការធ្វើឃាតដោយទទួលបរាជ័យ តម្រង់លើរូបលោកនារសៀលថ្ងៃទី ៤ សីហា ហើយមុខសញ្ហានៅសេសសល់កំពុងត្រូវបានបន្តរកចាប់ខ្លួន។ ក្រោយពីត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានចោទប្រកាន់ឧបាយកលធ្វើឃាតខាងលើ ដោយអង្គការស្តាំនិយមក្នុងប្រទេសអនុវត្តន៍ ដោយការជួយឧបត្ថម្ភពីក្រុមស្តាំនិយម Colombia សំដៅបង្កអស្ថិរភាពស្ថានការណ៍នៅវ៉េណេស៊ុយអេឡា។ ប្រធានាធិបតី លោក Nicolas Maduro បានសម្ដែងក្ដីសង្ឈឹមថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងរួមសហការក្នុងករណីនេះ។

មុននេះ នៅពេលដែល ប្រធានាធិបតី លោក Nicolas Maduro កំពុងថ្លែងមតិនៅក្នុងពិធីរំលឹកខួបលើកទី ៨១ ទិវាបង្កើតកងកម្លាំងស្វ័យការពារជាតិ វ៉េណេស៊ុយអេឡានោះ ស្រាប់តែមានឧបករណ៍ហោះហើរគ្នានអ្នកបើកបរត្រូវបានបំផ្ទុះ បណ្ដាលឲ្យទាហាចំនួន ៧ នាក់ត្រូវរងរបួស ប្រធានាធិបតីលោក Nicolas Maduro និងគណៈដឹកនាំវ៉េណេស៊ុយអេឡា ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះត្រូវបានជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាពភ្លាមមួយរំពេច។

មានប្រតិកម្មចំពោះករណីធ្វើឃាត ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro នោះ បណ្ដាប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន ដួចជាគុយបា នីការ៉ាហ្គ័រ បូលីវី បានថ្កោលទោសឧក្រិដ្ឋកម្មនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ