វ៉េណេស៊ុយអេឡាបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលបំណងចង់ចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ២៦ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានបញ្ជាក់សាជាថ្មីម្តងទៀតនូវគោលបំណងចង់ចូលរួមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (TAC) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
វ៉េណេស៊ុយអេឡាបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលបំណងចង់ចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ - ảnh 1 រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza ថ្លែងនៅទីក្រុងការ៉ាកាសការថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

ថ្លែងនៅក្នុងសិក្ខាសាលាអាស៊ាន ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅរដ្ឋធានីការ៉ាកាស រដ្ឋមន្រ្តីការបរទេសវេណេ ស៊ុយអេឡា លោក Arreaza បានរំលឹកនូវសំណើផ្លូវការរបស់វេណេ ស៊ុយអេឡាកាលពីដើមឆ្នាំនេះ ស្តីពីការ “ក្លាយជាផ្នែកមួយនៃសន្ធិសញ្ញា TAC” ។

 លោកក៏បានមានប្រសាសន៍ថា នេះគឺជាជំហានសំខាន់មួយ សម្រាប់វេណេ ស៊ុយអេឡា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀតជាមួយអាស៊ាន។

យោងតាមរដ្ឋមន្រ្តីការបរទេសលោក Arreaza បានឲ្យដឹងថា បើនិយាយអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី វ៉េណេស៊ុយអេឡាតែងតែរក្សាទំនាក់ទំនងពិសេសជាមួយប្រទេសសមាជិកអាស៊ានទាំង ១០ ព្រមទាំងអះអាងថានឹងមានផែនការទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៊ាននីមួយៗនាពេលឆាប់ៗ បន្ទាប់ពីវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ចំពោះការធ្វើដំណើរតាមជើងអាកាសអន្តរជាតិត្រូវបានបន្ធូរបន្ថយផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ