វេណេស៊ុយអេឡាបញ្តេញអនុព័ន្ធយោធាបូលីវី

(VOVWORLD) - នាថ្ងៃទី ២១ ខែវិច្ឆិកា ក្រសួងការបរទេស វេណេស៊ុយអេឡា បានអោយដឹងថា ខ្លួននឹងដកអភ័យឯក សិទ្ធិរបស់បុគ្គលិកនៃការិយាល័យអនុព័ន្ធយោធានៅឯស្ថានទូតបូលីវី ប្រចាំទីក្រុងការ៉ាកាស ព្រមទាំងតម្រូវអោយអ្នកទាំងនោះ ចាកចេញពីប្រទេសខ្លួន ក្នុងរយៈពេល ៧២ ម៉ោង។ 
វេណេស៊ុយអេឡាបញ្តេញអនុព័ន្ធយោធាបូលីវី - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza (រូបថតៈ TTXVN)

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវ៉េណេស៊ុយអេឡា សេចក្តីសម្រេចចិត្តដូចដែលបានពោលខាងលើនេះ គឺទាក់ទងទៅនឹងតួនាទីរបស់មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធបូលីវីក្នុងរដ្ឋប្រហារកាលពីថ្ងៃទី ១០ ខែវិច្ឆិកានៅ បូលីវី ក៏ដូចជាការកាន់ដំណែងគ្រប់គ្រងរបស់រដ្ឋាភិបាលស្វ័យប្រកាសខ្លួនឯងនៅប្រទេសនេះ។

សូមគូសបញ្ជាក់ថា បីថ្ងៃមុននេះ បេសកកម្មការទូតរបស់វេណេស៊ុយអេឡាប្រចាំបូលីវី បានវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់បូលីវីលោកស្រី Karen Longaric បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយខារ៉ាកាស និងបញ្តេញបុគ្គលិកស្ថានទូតវេណេស៊ុយអេឡាអោយត្រឡប់ មកប្រទេសខ្លួនវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ