វ៉េណេស៊ុយអេឡាបន្តយុទ្ធនាការប្រឆាំងជំទាស់នឹងរាល់វិធានការដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) - លោក Nicolas Maduro ក៏បានឲ្យដឹងថា អនុប្រធានាធិបតី លោក Delcy Rodriguez និងរដ្ឋមន្ត្រីការបរទេស លោក Jorge Arreaza Arreaza នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ១៧ ខែកញ្ញាខាងមុខ ដើម្បីដាក់ជូន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នូវបណ្ដាឯកសារស្ដីពីស្ថានភាពជាក់ស្ដែងនៅវ៉េណេស៊ុយអេឡា។
វ៉េណេស៊ុយអេឡាបន្តយុទ្ធនាការប្រឆាំងជំទាស់នឹងរាល់វិធានការដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1 ប្រជាជនវ៉េណេស៊ុយអេឡាបានចុះហត្ថលេខាលើកាប្រឆាំងជំទាស់នឹងរាល់វិធានការឡោមព័ទ្ធសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាមេរិកទៅលើវ៉េណេស៊ុយអេឡា (ប្រភព៖ Prensa Latina)

នាថ្ងៃទី ១៤ ខែកញ្ញា យុទ្ធនាការប្រមូលហត្ថលេខាប្រឆាំងជំទាស់នឹងរាល់វិធានការឡោមព័ទ្ធសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាមេរិកទៅលើវ៉េណេស៊ុយអេឡាបន្តត្រូវបានអនុវត្តន៍នៅតាមខេត្ត ក្រុងជាច្រើននៅប្រទេសអាមេរិកខាងត្បូងនេះ។តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រធានាធិបតីវេណេហ្សុអេឡា លោក Nicolas Maduro បានអះអាងថា ចុងសប្តាហ៍នេះគឺជាពេលវេលាដែលមានលក្ខណៈសម្រេច ដែលអាចប្រមូលបាន ហត្ថលេខារហូតដល់ ១៣ លានហត្ថលេខា។ ទន្ទឹមនឹងនេះ លោក Nicolas Maduro ក៏បានឲ្យដឹងថា អនុប្រធានាធិបតី លោក Delcy Rodriguez និងរដ្ឋមន្ត្រីការបរទេស លោក Jorge Arreaza Arreaza នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ១៧ ខែកញ្ញាខាងមុខ ដើម្បីដាក់ជូន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នូវបណ្ដាឯកសារស្ដីពីស្ថានភាពជាក់ស្ដែងនៅវ៉េណេស៊ុយអេឡា។

សូមបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ អាមេរិកបានបន្តបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេស វ៉េណេស៊ុយអេឡា សំដៅដាក់សម្ពាធដោយចាប់បង្ខំឲ្យ លោក Nicolas Maduro ត្រូវលាលែងពីតំណែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ