វេណេស៊ុយអេឡាប្រកាសបង្កើតកិច្ចសន្ទនាបើកទូលាយជាមួយអាមេរិក

(VOVWORLD) -      រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza កាលពីថ្ងៃទី២៨ ខែមករា បានជូនដំណឹងថា ទោះបីជាប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ទំនាក់ទំនងការទូតក្តី ក៏ប៉ុន្តែ ភារធារីបណ្តោះអាសន្នអាមេរិក ប្រចាំនៅ Caracas  លោកJames Story បានជួបជាមួយមន្ត្រីក្នុងរដ្ឋអំណាច់របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro សំដៅបន្ធូរបន្ថយភាពតានតឹង។
វេណេស៊ុយអេឡាប្រកាសបង្កើតកិច្ចសន្ទនាបើកទូលាយជាមួយអាមេរិក - ảnh 1 ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro

ថ្លែងមតិនៅស្ថានីយ៍ទូរទស្សន៍រដ្ឋ លោក Jorge Arreaza បានប្រកាសរូបថតដែលលោក Story និង   មន្ត្រីជួរមុខមួយរូបរបស់វេណេស៊ុយអេឡា ដើម្បីធ្វើជាភស្តុតាង។ យោងតាមលោកបានឲ្យដឹងថា ភាគីទាំងពីរបានជួបគ្នាក្នុងរយៈពេល ៤ ថ្ងៃជាបន្តបន្ទាប់នាសប្តាហ៍មុន ក្នុងនោះនាថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃលោកប្រធាននៃរដ្ឋសភាគ្រប់គ្រងដោយភាគីប្រឆាំង លោក Juan Gauido បានប្រកាសខ្លួនផ្លូវការថា ជា «ប្រធានាធិបីបណ្តោះអាសន្ន» និងកាន់អំណាចគ្រប់គ្របប្រទេសផងដែរ។ លោក Jorge Arreaza បានលើកច្បាស់ថា គោលដៅនៃជំនួបនេះគឺសំដៅបង្កើតកិច្ចសន្ទនាបើកទូលាយជាមួយទីក្រុងវ៉ាស៊ីនតោន និង Caracas៕

ប្រតិកម្មទៅវិញ

ផ្សេងៗ