វេណេស៊ុយអេឡាលុបចោលសេចក្តីសម្រេចចិត្តបណ្តេញឯកអគ្គរដ្ឋទូត EU

(VOVWORLD) -  នាថ្ងៃទី ២ ខែកក្កដា រដ្ឋាភិបាលវេណេស៊ុយអេឡាបានឲ្យដឹងថា ខ្លួនបានលុបចោលសេចក្តីសម្រេចចិត្តបណ្តេញឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំទីក្រុង Caracas លោកស្រី Isabel Brilhante Pedrosa ដែលបាននាំចេញកាលពី ៣ ថ្ងៃមុន បន្ទាប់ពីប្លុកនេះ បានដាក់ពិន័យបន្ថែមលើមន្រ្តីចំនួន ១១ រូបនៃប្រ ទេសអាមេរិកខាងត្បូងនេះ។

សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីជំនួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងការបរទេស របស់ EU លោក Josep Borrell ដែលក្នុងនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបន្តទំនាក់ទំនងការទូត ជាពិសេសក្នុងពេលដែល កិច្ចសហប្រតិបត្តិការទ្វេភាគីអាចជួយសម្រួលផ្លូវឆ្ពោះទៅរកការសន្ទនានយោបាយផងដែរ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ការលុបចោលសេចក្តីសម្រេចនេះ គឺជាការសម្រេចចិត្តសមហេតុផលនិងសមស្របមួយខណៈពេលដែលវេណេស៊ុយអេឡា កំពុងចង់ឲ្យពិភពលោកយល់ការពិត អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ ប៉ុន្តែលោកក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបមានកាយវិការសុច្ឆន្ទៈចំពោះវ៉េណេស៊ុយអេឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ