វ៉េណេស៊ុយអេឡាស្នើរឲ្យ អ.ស.ប. ធ្វើជាអ្នកអាជ្ញាកណ្ដាលក្នុងដំណោះស្រាយជំលោះអាធិបតេយ្យភាពជាមួយ Guyana
|
វ៉េណេស៊ុយអេឡាស្នើរឲ្យ អ.ស.ប. ធ្វើជាអ្នកអាជ្ញាកណ្ដាលក្នុងដំណោះស្រាយជំលោះអាធិបតេយ្យភាពដែនសមុទ្រជាមួយ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីវ៉េណេស៊ិយអេឡា លោក
Nicolas Maduro បានស្នើរជាផ្លូវការដល់អ.ស.ប. ឲ្យធ្វើជាអាជ្ញាកណ្ដាលក្នុង
ការដោះស្រាយជំលោះអធិបតេយ្យភាពដែនសមុទ្ររវាងប្រទេសនេះជាមួយ
ប្រទេស Guyana។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបជាមួយ
អគ្គលេខា ធិការ អ.ស.ប. លោក Ban Ki-moon នៅទីក្រុង New York អាមេរិក
ប្រធានាធិបតី Maduro បានឲ្យដឹងថា៖ គណៈប្រតិភូមួយរបស់ អ.ស.ប. នឹង
ទៅកាន់វ៉េណេស៊ុយ អេឡានិង Guyana ដើម្បីជំរុញការសន្ទនារវាងប្រទេសទាំង
២។ លោក Maduro ក៏បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងទីក្រុង Geneva នាឆ្នាំ
១៩៦៦ គឺជាផ្លូវតែមួយ គត់ដើម្បីដោះស្រាយជំលោះនាបច្ចុប្បន្ន ព្រមទាំង
អះអាងជាថ្មីម្តងទៀតនូវគោល ជំហរដោះស្រាយជំលោះដោយសន្តិវិធីរបស់
រដ្ឋាភិបាលការ៉ាកាស។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំវ៉េណេស៊ុយអេឡា
ត្រូវបាននាំចេញក្នុងកាលៈទេសៈរដ្ឋសភានៃប្រទេសនេះបានអនុម័តលើ
យុទ្ធសាស្ត្រការទូតក្នុងការប្រកាសនូវអធិបតេយ្យ ភាពចំពោះតំបន់ដែល
កំពុងមានជំលោះជាមួយ Guyana៕