វេណេស៊ុយអេឡាអំពាវនាវឲ្យអាមេរិកលុបចោលអនុក្រិតដែលហៅ Caracas ថាគំរាមកំហែងសន្តិសុខ

វេណេស៊ុយអេឡាអំពាវនាវឲ្យអាមេរិកលុបចោលអនុក្រិតដែលហៅ Caracas ថាគំរាមកំហែងសន្តិសុខ - ảnh 1
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez
 (រូបថតៈ AP)


(VOVworld)-រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក 
Thomas Shannon នៅ ទីក្រុងCaracas នាថ្ងៃទី៨មេសា បានអំពាវនាវឲ្យអាមេរិក
លុប​ចោលអនុក្រិតនីតិប្រតិបត្តិដែលហៅប្រទេសអាមេរិកខាងត្បូងនេះ ជាការ
គំរាម​កំហែងសន្តិសុខជាតិចំពោះអាមេរិក។ លោក Thomas កំពុងបំពេញទស្សន
កិច្ច ជាផ្លូវការនៅវេណេស៊ុយអេឡាក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ដល់ទី៩មេសា 
ដើម្បីជួបជាមួយ ប្រធានា​ធិបតេយ្យលោក Nicolas Maduro មុននឹងសន្និសីទ
កំពូលទ្វីបអាមេរិកដែលបានបើកក្នុងថ្ងៃទី ១០មេសានៅ Panama ។ តាមផែន
ការប្រធានាធិបតីអាមេរិកលោក Barack Obama និងសមភាគីវេណេស៊ុយអេឡា នឹងមានជំនួបសន្ទនានៅសន្និសីទលើក នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ