វេណេហ្ស៊ុយអេឡា៖ ប្រធានាធិបតីលោក Maduro ចង់រត់ប្រណាំងសំរាប់ការបោះឆ្នោតជាថ្មី ម្ដងទៀតនាឆ្នាំក្រោយ

(VOVWORLD) - ថ្លែងមតិក្នុងយុទ្ធនាការបោះឆ្នោតថ្នាក់តំបន់នៃគណៈបក្សសង្គមនិយមឯកភាពវេណេហ្ស៊ុយអេឡា (PSUV) កាន់អំណាចនាថ្ងៃទី២៩ វិច្ឆិកា អនុប្រធានាធិបតី លោក Tareck el Aissami បានប្រកាសអំពីលទ្ធភាពដែលប្រធានាធិបតីប្រទេស នេះលោក Nicolas Maduro នឹងចូលរួមរត់ប្រណាំងសំរាប់ការបោះឆ្នោតជាថ្មីម្ដង ទៀតនាឆ្នាំ២០១៨។ 
វេណេហ្ស៊ុយអេឡា៖ ប្រធានាធិបតីលោក Maduro ចង់រត់ប្រណាំងសំរាប់ការបោះឆ្នោតជាថ្មី ម្ដងទៀតនាឆ្នាំក្រោយ - ảnh 1ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (រូបថត៖ Famous People)

លោកក៏បានអះអាងថា PSUV នឹងដណ្ដើមបានជ័យជំនះ ក្នុងការបោះឆ្នោតនាឆ្នាំក្រោយផងដែរ។         សេកច្ដីប្រកាសរបស់លោក el Aissami ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃមុននឹង រដ្ឋាភិបាលនិងភាគីប្រឆាំងនៅវេណេហ្ស៊ុយអេឡា ដំណើរការកិច្ចចរចាសំដៅដោះ ស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅប្រទេសអាមេរិកខាងត្បូងនេះ ដែលគ្រោងនឹង ប្រព្រឹត្តទៅនាចុងសប្ដាហ៍នៅសាធារណៈរដ្ឋ Dominicana៕

ប្រតិកម្មទៅវិញ

ផ្សេងៗ