វេណេហ្ស៊ុយអេឡាចេញផ្សាយរូបិយប័ណ្ណអេឡិចត្រូនិក

(VOVWORLD) - ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro ប្រកាសថា នឹង ចេញផ្សាយរូបិយប័ណ្ណអេឡិចត្រូនិក ដែលត្រូវបានកំណត់តម្លៃដោយឈរលើ ប្រភពផ្ទុកបម្រុងប្រេងឧស្ម័ន មាសនិងពេជ្រដ៏សម្បូរបែបនៃប្រទេសនេះ។ 
វេណេហ្ស៊ុយអេឡាចេញផ្សាយរូបិយប័ណ្ណអេឡិចត្រូនិក - ảnh 1ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (រូបថត៖ Reuters) 

នាថ្ងៃទី៣ ធ្នូ អញ្ជើញថ្លែងមតិលើទូរទស្សន៍ជាតិ ប្រធានាធិបតីលោក Nicolas Maduro អះអាងថា ជាមួយសេចក្ដីសំរេចនេះ វេណេហ្ស៊ុយអេឡា កំពុងខំប្រឹងប្រែងដោះ ស្រាយបញ្ហាស្វ័យភាពខាងហិរញ្ញវត្ថុនិងរូបិយវត្ថុលើទីផ្សារអន្តរជាតិ ហើយ ទប់ទល់នឹងគោលនយោបាយហ៊ុំព័ទ្ធក៏ដូចជាសង្គ្រាមសេដ្ឋកិច្ចដំណើរការដោយអាមេរិកនិងក្រុមសម្ព័ន្ធមិត្តសំដៅប្រឆាំងប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ