|
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro អញ្ជើញថ្លែងមតិនៅរដ្ឋធានី Caracas កាលពីថ្ងៃទី២៥ តុលា |
(VOVworld) - នាថ្ងៃទី២២ វិច្ឆិកា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas
Maduro អះអាងថា មិនមានអ្នកណាដែលអាចបណ្ដេញប្រទេសនេះចេញពីប្លុក
ទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) នោះទេ បើទោះបីជាក្រុមប្រទេសបង្កើតកំពុង
ពិចារណាលើលទ្ធភាពបណ្ដេញ Caracas ចេញពីអង្គការនេះក្ដី។លោក Maduro អំពាវ
នាវឲ្យប្រជាជននៃប្រទេសអាមេរិកឡាទីនការពារ Mercosur នៅពេលគោលការណ៍
និងបទបញ្ញាត្តិរបស់អង្គការនេះកំពុងត្រូវគំរាមកំហែងដោយក្រុមរដ្ឋាភិបាលស្ដាំ
និយម សំដៅបង្កឡើងស្ថានការណ៍អស្ថិរភាពនៅវេណេហ្ស៊ុយ អេឡា។លោក
Maduro ចាត់ទុកថា ក្រុមប្រទេសបង្កើត Mercosur រួមមានប៉ារ៉ាហ្គាយ អាហ្សង់ទីន
ប្រេស៊ីលនិងអ៊ុយរូហ្គាយកំពុងអនុវត្តន៍បទដាក់ទណ្ឌកម្មទៅ លើវេណេហ្ស៊ុអេឡា
ដោយភាពមិនសមហេតុសមផល ព្រមទាំងរាំងស្កាត់ Caracas អនុវត្តន៍តួនាទីរបស់
ប្រធានប្ដូរវេន។
សេចក្ដីប្រកាសរបស់ប្រធានាធិបតីលោក Maduro ត្រូវបាននាំចេញមួយថ្ងៃ
ក្រោយពីរដ្ឋមន្រ្តីការបរទេសប៉ារ៉ាហ្គាយលោក Eladio Loizaga ប្រកាសថា នឹងផ្អាក
ជាបណ្ដោះអាសន្ននូវសមាជិកភាពរបស់វេណេហ្ស៊ុយអេឡាចាប់ពីថ្ងៃទី១ ធ្នូខាង
មុខ ដោយសារប្រទេសនេះមិនគោរពការសន្យាអំពីបទដ្ឋានរបស់ប្លុកនេះ ក៏ដូចជា
ការដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Maduro បានរំលោភទៅលើការ
កំណត់មួយចំនួនផងដែរ៕