វេណេហ្ស៊ុយអេឡាប្រឆាំងជំទាស់សភាជាន់ទាបអាមេរិកពន្យាពេលបទដាក់ទណ្ឌកម្មទៅលើមន្ត្រីប្រទេសនេះ

វេណេហ្ស៊ុយអេឡាប្រឆាំងជំទាស់សភាជាន់ទាបអាមេរិកពន្យាពេលបទដាក់ទណ្ឌកម្មទៅលើមន្ត្រីប្រទេសនេះ - ảnh 1
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៧ កក្កដា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានប្រឆាំងជំទាស់
ការដែលសភាជាន់ទាបអាមេរិកពន្យាពេលបទដាក់ទណ្ឌកម្មទៅលើបណ្ដាមន្ត្រីនៃ
ប្រទេសនេះរហូតដល់ទៅឆ្នាំ២០១៩ ដោយសារចាត់ទុកនេះជាអំពើធ្វើអន្តរាគមន៍
ទៅក្នុងកិច្ចការផ្ទៃក្នុង រំលោភអធិបតេយ្យភាព ប្រជាធិបតេយ្យនិងសិទ្ធិម្ចាស់ការ
របស់ Caracas។សេចក្ដីប្រកាសរបស់ក្រសួងការបរទេសវេណេហ្ស៊ុយអេឡាបាន
អះអាងថា នេះជាសេចក្ដីសំរេចដោយឯកតោភាគី រំលោភច្បាប់អន្តរជាតិ ព្រមទាំង
សំណូមពរឲ្យប្រធានាធិបតីអាមេរិកលោក Barack Obama គោរពធម្ម នុញ្ញអ.ស.ប
ហើយមិនអនុម័តលើការពន្យាពេលបទដាក់ទណ្ឌកម្មពោលខាង លើ។សេចក្ដី
ប្រកាសពោលខាងលើក៏បានរិះគន់សេតវិមានដោយចាត់ទុកថា អាមេរិកម្យ៉ាង
 អំពាវនាវឲ្យរដ្ឋាភិបាលនិងភាគីប្រឆាំងវេណេហ្ស៊ុយអេឡាជួបសន្ទនា ប៉ុន្តែម្យ៉ាង
វិញទៀតបានញុះញង់ឲ្យបណ្ដាកម្លាំងបំផ្លិចបំផ្លាញខឿន ប្រជាធិបតេយ្យ បង្កអស្ថិរ
ភាពនយោបាយ សន្តិភាពនិងសណ្ដាប់ធ្នាប់នៅ វេណេហ្ស៊ុយអេឡា។ឯកសារ
ពោលខាងលើបានអះអាងថា ពុំមានអ្វីអាចរារាំង ការបោះជំហាននៃបដិវត្តន៍
Bolivar បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ