វេណេហ្ស៊ុយអេឡាប្រមូលហត្ថលេខារបស់មនុស្សរាប់សិបលាននាក់ដែលប្រឆាំងជំទាស់នឹងប្រទេសអាមេរិក
(VOVWORLD) - នាថ្ងៃទី ១១ ខែសីហា រដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសថាបានចាប់ផ្តើមធ្វើយុទ្ធនាការប្រមូលហត្ថលេខារបស់ប្រជាជន ដើម្បីប្រឆាំងជំទាស់នឹងក្រឹត្យនិតិប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ស្តីពីការ ហ៊ុំព័ទ្ធទ្រព្យសម្បត្តិរបស់វេណេស៊ុយអេឡា ព្រមទាំងបទដាក់ទណ្ឌកម្មផ្សេងៗទៀតផងដែរ។
ទិដ្ឋភាពនៃការប្រមូលហេត្ថលេខាប្រជាជនដើម្បីប្រឆាំងជំទាស់អាមេរិកនៅប្រទេសវេណេស៊ុយអេឡា (រូបថត៖ TTXVN) |
អនុប្រធានាធិបតីវេណេស៊ុយអេឡា លោក Jorge Rodríguez បានឲ្យដឹងថាយុទ្ធនាការនេះគ្រោងនឹងអូសបន្លាយរយៈពេលមួយខែ ដើម្បីប្រមូលហត្ថលេខាប្រជាជនចំនួន ១៣ លាននាក់នៅប្រទេសវេណេស៊ុយអេឡា។ ភ័ស្តុតាងទាំងនេះនឹងត្រូវបានវេណេស៊ុយអេឡាដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំលើកទី៧៤ របស់អង្គការនេះនៅថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ។
គូរបញ្ជាក់ថា វេណេស៊ុយអេឡាបានចោទប្រកាន់អាមេរិកពីបទហ៊ុំព័ទ្ធទ្រព្យសម្បត្តិ របស់អាមេរិកគឺជាអំពើ "ភេរវកម្មខាងសេដ្ឋកិច្ច" ដោយរំលោភលើគោលការណ៍និងគោលបំណងនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ៕