វីណេហ្ស៊ូអេឡាដំណើការកែទម្រង់គណរដ្ឋមន្ត្រី


(VOV)_នាថ្ងៃទី៩ មករា ប្រធានាធិបតីវីណេហ្ស៊ូអេឡា លោក Nicolas Maduro
បាន នាំចេញការផ្លាស់ប្តូរជាច្រើនក្នុងគណរដ្ឋមន្ត្រី។

វីណេហ្ស៊ូអេឡាដំណើការកែទម្រង់គណរដ្ឋមន្ត្រី - ảnh 1
វីណេហ្ស៊ូអេឡាដំណើការកែទម្រង់គណរដ្ឋមន្ត្រី(vtv)


          ក្នុងនោះ ថ្នាក់ដឹកនាំវីណេហ្ស៊ូអេឡាបានផ្ទេរប្តូរលោក Ricado Menendez ពី
ក្រសួង ឧស្សាហកម្ម ទៅជារដ្ឋមន្ត្រីក្រសួងអប់រំ​ និងផ្ទេរប្តូរ​លោក​ Wilmer Barientos
រដ្ឋមន្ត្រី-នាយកខុទ្ទកាល័យប្រធានាធិបតី​ទៅ​ដឹកនាំក្រសួងឧស្សាហកម្មវិញ។ អ្នក ប្រមុខរដ្ឋវីណេហ្ស៊ូអេឡា ​បានអោយដឹងថា៖​ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះ លោកនឹងមានការកែ​ទម្រង់មុខដំណែងមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច។ មុននោះ រដ្ឋមន្ត្រីវីណេហ្ស៊ូអេឡាគ្រប់រូបសុទ្ធតែបានប្រកាសថាបានត្រៀមខ្លួន
ជាស្រេចក្នុងការលាលែងពី​ដំណែងដើម្បីបង្កលក្ខណះងាយស្រួលសំរាប់ប្រធា
នាធិបតី ធ្វើការកែទម្រង់​គណរដ្ឋមន្ត្រី​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ