វេណេហ្ស៊ុអេឡាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកូឡុំប៊ី
(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ ប្រធានាធិបតីវេណេហ្ស៊ុអេឡា លោក Nicolas Maduro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកូឡុំប៊ី ដោយចោទប្រកាន់ថា រដ្ឋា ភិបាលប្រទេសនេះកំពុងមានសកម្មភាពដែលគាំទ្រយ៉ាងពេញទំហឹងចំពោះឧបាយកលបង្កឱ្យមានអស្ថិរភាព និងផ្តួលរំលំរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ ដែលភាគីប្រឆាំងវ៉េណេស៊ុយអេឡាកំពុងរៀបចំឡើង។
ប្រធានាធិបតីវេណេហ្ស៊ុអេឡា លោក Nicolas Maduro |
ថ្លែងក្នុងមីទ្ទីញធំមួយដោយមានការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងរដ្ឋធានី Caracas ប្រធានាធិបតីវេណេហ្ស៊ុអេឡា លោក Maduro បានថ្កោលទោសរាល់ការគាំទ្ររបស់សមភាគីកូឡុំប៊ី លោក Ivan Duque ចំពោះសកម្មភាពបង្កហេតុ ដោយភាគីប្រឆាំងជ្រុលនិយមដឹកនាំដោយ "ប្រធានាធិបតីស្វ័យប្រកាស" លោក Juan Gauido ។ លោក Maduro បានឲ្យដឹងថាវេណេហ្ស៊ុយអេឡាមិនអាចបន្តអត់ធ្មត់ និងទទួលស្គាល់ថា ព្រំដែនជាប់ជាមួយប្រទេសកូឡុំប៊ីត្រូវបានប្រើសម្រាប់ការវាយប្រហារប្រឆាំងនឹងបូរណភាពដែនដីនោះឡើយ។ លោកបានកំណត់ពេលវេលាសម្រាប់អ្នកការទូត និងកុងស៊ុលកូឡុំប៊ីទាំងអស់ត្រូវចាកចេញពីទឹកដីរបស់វេណេហ្ស៊ុយអេឡាក្នុងរយៈពេល ២៤ ម៉ោងផងដែរ៕