វៀតណាម Airlines បើកឲ្យដំណើរការជើងហោះហើរ Da Nang-Bangkok

វៀតណាម Airlines បើកឲ្យដំណើរការជើងហោះហើរ Da Nang-Bangkok - ảnh 1
វៀតណាម Airlines បើកឲ្យដំណើរការជើងហោះហើរ Da Nang-Bangkok

(VOVworld)-នាយប់ថ្ងៃទី២៦មិថុនានៅទីក្រុង Da Nang ក្រុមហ៊ុនអាកាសចរណ៍
វៀតណាម (Vietnam Airlines) បានបើកឲ្យដំណើរការជាផ្លូវការជើងហោះហើរអន្តរ
ជាតិថ្មី Da Nang-Bangkok (ថៃ)។ ជើងហោះហើរថ្មីនេះនឹងដំណើរការ៤លើកក្នុង
មួយសប្តាហ៍​ពោលគឺថ្ងៃច័ន្ទ ថ្ងៃ ពុធ ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យតាមរយៈយន្ត
ហោះ  Airbus A321 ជើងហោះហើរនេះ ប្រើអស់រយៈពេល១ម៉ោងនិង៣៥នាទី។
លោក​Trinh Ngoc Thanh អគ្គនាយកវៀតណាម Airlines បានឲ្យដឹងថា៖

        “ការបើកឲ្យដំណើរការជើងហោះហើរថ្មីជាសក្ខីភាពនៃការប្តេជ្ញានិងកិច្ច
សហប្រតិបត្តិការរួមដំណើររវាងអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងគណៈ
កម្មា ធិការប្រជាជនទីក្រុង Da Nang ក្នុងការបង្កើនជើងហោះហើរជាតិនិងអន្តរ
ជាតិ។ ជើង ហោះហើរថ្មីនេះនឹងវបន្តជួយវៀតណាមបង្កើនលទ្ធភាពប្រកួតប្រជែង
ក៏ដូចជាអនុវត្ត ជាក់ស្តែងនូវគោលដៅក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ជួរមុខ
មួយនៅទ្វីបអាស៊ី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ