វៀតណាម- Bulgaria បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធ


វៀតណាម- Bulgaria បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធ - ảnh 1
វៀតណាម- Bulgaria បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធ (Image: baodientu.chinhphu.vn)

(VOVworld) – នាព្រឹកថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
សាធារណៈរដ្ឋ Bulgaria លោក Plamen Oreshaski បានធ្វើជាកសិណសាក្សី
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការ
រវាងក្រុមហ៊ុន PV Oil Lube ចំណុះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀតណាម
និងក្រុមហ៊ុន Prista Recycling ចំណុះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Prista Oil
Bulgaria។ ថ្លែងមតិនៅពិធីចុះហត្ថលេខា អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម
វៀតណាម លោក Tran Quoc Khanh មានគោលបំណងថា៖ អង្គភាពអាជីវកម្មទាំង
២ នឹង សហប្រតិបត្តិការយ៉ាងជិតស្និតពន្លឿនអនុវត្តគំរោងការណ៍សហប្រតិបត្តិការ
នាពេលខាងមុខ។

“នេះគឺជាគំរោងការណ៍សហប្រតិបត្តិការជាក់ស្តែងដែលនាំមកប្រសិទ្ធភាពខាង
សេដ្ឋកិច្ចសំរាប់អង្គភាពអាជីវកម្មទាំង២។ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
វាយតំលៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង
ក្រុមហ៊ុន Prista Recycling និងក្រុមហ៊ុន PV Oil Lube អំពីការស្រាវជ្រាវវិនិយោគរោង
ចក្រប្រមូលនិងការកែច្នៃឡើងវិញប្រេងនៅវៀតណាមរួមចំណែកការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ