វៀតណាម - EU៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - សហភាពអឺរ៉ុប (EU) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងថាមពល។ 
វៀតណាម - EU៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង EVFTA - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ

នោះគឺជាការបញ្ជាក់របស់លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ក្នុងជំនួបធ្វើការ នាព្រឹកថ្ងៃទី ១១ ខែមិថុនាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ស្តីពីស្ថានភាពកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការអនុវត្ត EVFTA។

នៅក្នុងជំនួបនេះរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានឲ្យដឹងថា៖ “សូមអបអរសាទរចំពោះភាពជោគជ័យដំបូងរបស់សហភាពអឺរ៉ុប ក្នុងការជួយប្រទេសជាសមាជិកគ្រប់គ្រងជំងឺរាតត្បាត ហើយក៏ជាការគាំទ្រដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចនិងការផ្គត់ផ្គង់នៅលើវិសាលភាពពិភពលោក។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមានបំណងចង់មានកិច្ចសហការជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពជាមួយស្ថានបេសកកម្ម ដើម្បីជំរុញកម្មវិធីសហប្រតិ បត្តិការបន្ថែមទៀតនាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ថាមពលក៏ដូចជាការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា រួមទាំងដោះស្រាយបញ្ហានៅសេសសល់រវាងភាគីទាំងពីរ”

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរជាវិជ្ជមានលើបញ្ហានិងទិសដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង EVFTA ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ដោយធានានូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍អង្គភាពអាជីវកម្ម។ ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Giorgio Aliberti បានឲ្យដឹងថា៖ “EVFTA គឺជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីការប្រតិបត្តិរបស់ខ្លួនកាលពីឆ្នាំមុន ហើយនោះក៏ជាសមិទ្ធិផលដ៏ធំធេងដែលភាគីទាំងពីរទទួលបានក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ក្នុងរយៈពេល ១០ ខែនៃការអនុវត្ត កិច្ចព្រមព្រៀងនេះទទួលបានលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។ ក្រៅពីនេះ ក៏មានបញ្ហាប្រឈមផងដែរ ហើយនេះគឺជារឿងធម្មតាទេ យើងត្រូវមានការពិភាក្សាដើម្បីយើងអាចយកឈ្នះលើបញ្ហាដែលនៅសេសសល់ទាំងនេះ។ ទីភ្នាក់ងារដែលពាក់ព័ន្ធរបស់យើងរួមទាំងសភាអឺរ៉ុប បានតាមដានយ៉ាងដិតដល់នូវការអនុវត្តដំណើរការនេះ ក៏ដូចជាដំណើរការប្រតិបត្តិជាក់ស្តែងផងដែរ”

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង EU សម្រេចបានជាង ១៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ ២០២០ និងមានការកើនឡើង ១៥,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ