|
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សា ទទួលបន្ទុកពាណិជ្ជកម្មរបស់ EU លោក Karel De Gutch (Image: Vietnam+) |
(VOVworld) – នារសៀលថ្ងៃទី ១៧ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សា ទទួលបន្ទុកពាណិជ្ជកម្មរបស់ EU លោក Karel De Gutch ដែលចូលរួមសម័យ
ចរចារលើកទី ៧ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) រវាង
វៀតណាមនិង EU ចាប់ពីថ្ងៃទី ១៧ ដល់ទី ២១ មិនា ឆ្នាំ ២០១៤ ក៏ដូចជាជំរុញ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិង EU។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ ដោយមានការខំប្រឹងប្រែង សុឆន្ទៈសហប្រតិបត្តិការនៃភាគីទាំង ២ បណ្ដាការចរចារ FTA រវាងវៀតណាម
និង EU ទទួលបានលទ្ធផលសកម្ម ហើយជឿជាក់ថា៖ ភាគីទាំង ២ នឹងបន្តសហ ប្រតិបត្តិការយ៉ាងជិតស្និតដើម្បីបញ្ចប់ការចរចារនេះនាខែតុលាខាងមុខតាម
ផែនការ។ ទំនាក់ទំនងវៀតណាម- EU បានមានការបោះជំហានយ៉ាងខ្លាំង។
ដោយ ហេតុនេះ ការបញ្ចប់កិច្ចព្រមព្រៀង FTA នឹងនាំមកផលប្រយោជន៍
ជាក់ស្តែង សំរាប់ភាគីទាំង ២។ លោក Karel De Gutch បានអះអាងថា៖ EU
នឹងបន្តជួយ ឧបត្ថម្ភសហការជាមួយវៀតណាមដើម្បីបញ្ចប់កិច្ចព្រមព្រៀង
ប្រកបដោយជោគជ័យ៕