វៀតណាម EU និងបែលហ្សិកជំរុញកិច្ចសហប្រតិបត្តិការបៃតង និង​ប្រកបដោយ​និរន្តរភាព

(VOVWORLD) - កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបៃតងមានលក្ខណៈទូលំទូលាយជាមួយនឹងវិស័យសំខាន់ៗជាច្រើនជាមួយវិស័យអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចសមុទ្រ។
វៀតណាម EU និងបែលហ្សិកជំរុញកិច្ចសហប្រតិបត្តិការបៃតង និង​ប្រកបដោយ​និរន្តរភាព - ảnh 1ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលបានដំឡើងនៅលើរោងចក្រក្នុងខេត្ត Binh Duong។ រូបថត៖ TTXVN

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)-សហភាពអឺរ៉ុប (AEMM) លើកទី២៤ (AEMM) កំពុងប្រព្រឹត្តិទៅនៅបែលហ្ស៊ិក។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា ការផ្លាស់ប្ដូរបៃតងគឺជាវិស័យសំខាន់មួយ ដែលមានសក្ដានុពល ហើយត្រូវបានផ្ដល់អាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - EU។ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបៃតងមានលក្ខណៈទូលំទូលាយជាមួយនឹងវិស័យសំខាន់ៗជាច្រើនជាមួយវិស័យអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចសមុទ្រ។

ចំពោះសហភាពអឺរ៉ុប នេះគឺជាវិស័យដែលមានប្រៀបខ្លាំងជួរមុខ។ EUក៏កំពុងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូចម្រុះ ដោយសារទាំងតម្រូវការរបស់សហភាព ដែលមានគោលបំណងចង់ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ កាត់បន្ថយហានិភ័យ និងអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតង និងដើម្បីលើកកម្ពស់តួនាទី និងឋានៈសកល។ សហគមន៍អន្តរជាតិ និង EU បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងសកម្មភាពយ៉ាងខ្លាំងក្លា និងជាក់ស្តែងរបស់វៀតណាម រួមមានការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័ន និងការចូលរួមក្នុងភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP)។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅទស្សនកិច្ចនៅបែលហ្ស៊ិក។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក និងលុចសំបួ និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ EU លោក Nguyen Van Thao បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងសកម្មភាពតភ្ជាប់សេដ្ឋកិច្ច ពន្លឿនពាណិជ្ជកម្ម និងការវិនិយោគជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាគីទាំងពីរទាញយកសក្ដានុពលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នបែលហ្ស៊ិកជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមក្នុងវិស័យកសិកម្ម ប៉ុន្តែក្រៅពីវិស័យកសិកម្ម បែលហ្ស៊ិកក៏ជាប្រទេសដែលមានប្រៀបខ្លាំងអំពីហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ ថាមពល (អ៊ីដ្រូសែន) សុខាភិបាល និងឱសថ។ ទាំងនេះគឺជាវិស័យដ៏សំខាន់ ឆ្លើយតបនឹងតម្រូវការរបស់វៀតណាម និងសមត្ថភាពរបស់បែលហ្ស៊ិក ហើយចាំបាច់ត្រូវពង្រឹង និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ