វៀតណាម- កម្ពុជាចុះហត្ថលេខាលើកំណត់ហេតុកិច្ចសន្ទនាអំពីគោលនយោបាយការពារជាតិលើកទី៧

(VOVWORLD) - ភាគីទាំង ពីរបានអះអាងថា យន្តការដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តពង្រីកតួនាទីមជ្ឈភាពក្នុងតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសនានាក្នុងប្លុក ក៏ដូចជាប្រទេសដៃគូខាងក្រៅ ដើម្បីសន្តិភាព និង ស្ថិរភាពក្នុងតំបន់។

វៀតណាម- កម្ពុជាចុះហត្ថលេខាលើកំណត់ហេតុកិច្ចសន្ទនាអំពីគោលនយោបាយការពារជាតិលើកទី៧ - ảnh 1កិច្ចសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧។
(រូបថត៖ Van Do - Tuan Anh/ VOV Phnom Penh)
ក្នុងកិច្ចសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៧ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ៧ សីហា នៅទីស្នាក់ការក្រសួងការពារជាតិ កម្ពុជា ក្នុងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការ និងអនុវត្តន៍សកម្មភាពនានាប្រកបដោយប្រសិទ្ធភាពដូចជា៖ ការផ្លាស់ប្តូរនាយ ទាហានវ័យក្មេង; សម្របសម្រួលក្នុងការឃោសនា និងអប់រំដល់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ; បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ ភាគីទាំង ពីរបានអះអាងថា យន្តការដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តពង្រីកតួនាទីមជ្ឈភាពក្នុងតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសនានាក្នុងប្លុក ក៏ដូចជាប្រទេសដៃគូខាងក្រៅ ដើម្បីសន្តិភាព និង ស្ថិរភាពក្នុងតំបន់។
វៀតណាម- កម្ពុជាចុះហត្ថលេខាលើកំណត់ហេតុកិច្ចសន្ទនាអំពីគោលនយោបាយការពារជាតិលើកទី៧ - ảnh 2លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ (រូបថត៖ Van Do - Tuan Anh)
អំពីបញ្ហាដែនសមុទ្រ លោកឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយ វិវាទទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២); អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC) ព្រមទាំងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រ ខាងកើត (COC) ឲ្យជាក់ស្ដែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ