វៀតណាម កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
វៀតណាម កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ vnanet.vn)

នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថាវៀតណាមមានបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីសហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រកបដោយវិបុលភាព និងមិនអានុញ្ញាតឱ្យអនុភាពណាមួយបំបែកបំបាក់ចំណងសាមគ្គីភាពដ៏ស្អិតរមួតនេះឡើយ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា លោកស្រីឧបនាយករដ្ឋមន្រ្តីម៉ែនសំអននឹងបន្តជំរុញអង្គការ សមាគមនិងមហាជនកម្ពុជាគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ ផ្តល់សច្ចាប័នលើឯកសារច្បាប់ស្ដីពីការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនយ៉ាងឆាប់ៗ ដើម្បីអនុវត្តន៍ជាក់ស្ដែង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីក៏សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់និងជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅ កម្ពុជា ជាពិសេសគឺឯកសារគតិយុត្តិ ដើម្បីធ្វើឱ្យជីរភាពរស់នៅរបស់ពួកគេមានស្ថិរភាព ព្រមទាំងចូលរួមចំណែកជាវិជ្ជមានដល់សង្គមនៃប្រទេសសាមី។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើ ឲ្យ ប្រទេសទាំងពីរដោះស្រាយរាល់ការលំបាកសាកល្បង និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី លោកស្រីម៉ែនសំអនបានអះអាងថាកម្ពុជាប្តេជ្ញារក្សានិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា កម្ពុជាមិនដែលភ្លេចការពលីជីវិត និងជំនួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជាក្នុងការប្រយុទ្ធផ្តួលរលំ របបប្រល័យពូជសាសន៍ប៉ុលពដ៏ឃោឃៅព្រៃផ្សៃឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ