វៀតណាម - កម្ពុជាបន្តកសាងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាព យូរអង្វែង
(VOVWORLD) - នារសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោន ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជា
សម្ដេច តេជោ ហ៊ុន សែន។ (រូបថត៖ VOV) |
ផ្លាស់ប្ដូរយោបល់អំពីទំនាក់ទំនងវៀតណាម-កម្ពុជា នាយករដ្ឋមន្ត្រីទាំងពីររូប បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសការថែរក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្តូរជាន់ខ្ពស់ និងយន្ត ការសហប្រតិបត្តិការលើគ្រប់បណ្តាញ; ទំហំពាណិជ្ជកម្មទ្វេភាគីរក្សាបាននូវសន្ទុះ កំណើនជាវិជ្ជមាន ដោយសម្រេចបានចំនួន ៣,៣៧ ពាន់លានដុល្លាអាមេរិកក្នុង ត្រីមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ២៤,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ដើម្បីបន្តជំរុញទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរនាពេលខាងមុខ លោក នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២” សម្របសម្រួលគ្នា រៀបចំសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ; ខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍន៍ពាណិជ្ជកម្ម - វិនិយោគ; ជំរុញទេសចរណ៍ រួមទាំងទេសចរណ៍ផ្លូវគោក; ប្រើប្រាស់ប្រព័ន្ធច្រកទ្វារ ព្រំដែនប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការជួប ប្រាស្រ័យរវាងប្រជាជន; ពង្រីកសមិទ្ធិផលនៃការបោះបង្គោលព្រំដែន ហើយសហការ គ្នាកសាងព្រំដែនសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕