វៀតណាម - កម្ពុជាបន្តរួមសហការគ្នាដើម្បីអនុវត្តន៍យ៉ាងល្អនូវសេចក្តីថ្លែងការណ៍និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ

(VOVWORLD) -  នារសៀលថ្ងៃទី ៩ ខែកក្កដា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ដោយពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននិងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ 

វៀតណាម - កម្ពុជាបន្តរួមសហការគ្នាដើម្បីអនុវត្តន៍យ៉ាងល្អនូវសេចក្តីថ្លែងការណ៍និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ TTXVN/Vietnam+)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងបក្សទាំងពីរ ប្រទេសទាំងពីរកំពុងបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានថ្លែងអរគុណចំពោះការគាំទ្រនិងជំនួយជួយគ្នាទៅវិញទៅមកនាពេលកន្លងមក ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ភាគីទាំងពីរបន្តរួមសហការយ៉ាងស្អិតរមួត ដើម្បីពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងកម្ពុជាកាន់តែមានការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរបានឯកភាព បន្តសម្របសម្រួលដើម្បីអនុវត្តន៍ឲ្យបានល្អបណ្តាសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងត្រៀមរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជាលើកទី ១៨ និងកិច្ចប្រជុំលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា នៅពេលវេលាសមស្រប។

ថ្នាក់ដឹកនាំទាំងពីររូប បានសម្តែងនូវការអបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន ១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនវៀតណាម-កម្ពុជាជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ។

ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយមានប្រសិទ្ធភាពនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងបញ្ហាតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអាស៊ាន រួមទាំងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក   (WHO), ASEM និងបណ្តាយន្តការសហប្រតិបត្តិការអនុតំបន់តន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ