វៀតណាម - កម្ពុជាលើកកំពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួលក្នុងការគ្រប់ គ្រងនិងការពារព្រំដែន

(VOVWORLD) -  នាថ្ងៃទី ២៧ ខែសីហា បញ្ជាការដ្ឋានកង ទ័ពការពារព្រំដែនវៀតណាមនិងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំតុមូលស្តីពី ការសម្របសម្រួលលើការគ្រប់គ្រង ការពារព្រំដែន ការត្រួតពិនិត្យនៅច្រកព្រំដែន ការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនវៀតណាម - កម្ពុជា នៅទីក្រុង Chau Doc ខេត្ត An Giang។ នេះជាសកម្មភាពមួយដែលស្ថិតកម្មវិធីជួបប្រជុំប្រាស្រ័យព្រំដែនមិត្តភាពវៀតណាម - កម្ពុជា ២០១៩។

វៀតណាម - កម្ពុជាលើកកំពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួលក្នុងការគ្រប់ គ្រងនិងការពារព្រំដែន  - ảnh 1 កិច្ចពិភាក្សាតុមូលបានពិភាក្សាអំពីការសម្របសម្រួល ការគ្រប់គ្រង ការការពារព្រំដែន ការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនវៀតណាម - កម្ពុជា

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការសម្របសម្រួលលើការគ្រប់គ្រង ការពារព្រំដែន ការត្រួតពិនិត្យច្រកទ្វារព្រំដែននិងការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ជាប់ព្រំដែនវៀតណាម - កម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាចូលរួមយ៉ាងសកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ការបោះបង្គោលព្រំដែន ដើម្បីបំពេញតាមផែនការដែលបានគ្រោងទុក។ ភាគីទាំងពីរក៏បានឯកភាព សម្របសម្រួល ដើម្បីការពារការឆ្លងដែនខុសច្បាប់  ស្វែងរកជួយសង្គ្រោះ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ការធ្វើអាជីវកម្មខុសច្បាប់លើផលិតផលកសិកម្មនិងព្រៃឈើនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការនៃកងទ័ពការពារព្រំដែន បានបញ្ជាក់ថា៖  “ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីអនុវត្តន៍ជាក់ស្តែងនូវពិធីសារនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនិងមានការអភិវឌ្ឍប្រកប ដោយភាពច្នៃប្រឌិត នោះគឺ ជំរុញអោយកងកម្លាំងការពារព្រំដែនទាំងអស់នៃប្រទេស ទាំងពីរអោយចូលរួមផងដែរ។ ទី ២ គឺកៀងគរប្រជាជនគ្រប់កម្រិតថានៈ គណៈកម្មាធិការបក្សនិងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំង ៣ គឺខេត្ត An Giang នៃប្រទេសវៀតណាមនិងខេត្តតាកែវនិងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួម។ ជាពិសេសនៅក្នុងព្រឹត្តិការណ៍នេះ មានសកម្មភាពជួបប្រាស្រ័យជាច្រើនដោយឆ្ពោះទៅការកសាងព្រំដែនវៀតណាម - កម្ពុជា ជាគំរូ សម្រាប់ខ្សែព្រំដែនរួមរវាងវៀតណាមនិងប្រទេសដទៃទៀតផងដែរ។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នាថ្ងៃដដែលបានប្រព្រឹត្តទៅនូវកម្មវិធីជួបប្រជុំប្រាស្រ័យព្រំដែនមិត្តភាព វៀតណាម-កម្ពុជា ដោយប្រធានបទ “ រួមទន្លេមេគង្គ”; រួមជាមួយគ្នានោះ គឺសកម្មភាពពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំឥតគិតថ្លៃ ដល់ប្រជា ជននៅតាមតំបន់ព្រំដែន ខេត្ត An Giang - វៀតណាម ខេត្តតាកែវនិងកណ្តាល (កម្ពុជា)។ ក្រៅពីនោះ មានការផ្តល់អាហារូបករណ៍ “លើកទឹកចិត្តកុមារទៅសាលារៀន” ដល់និស្សិតដែលមានការលំបាកចំនួន ៣០ នាក់ ដោយទទួលបានស្នាដៃសិក្សាល្អប្រសើរ រួមទាំងបានប្រគល់គោចំនួន ៣០ ក្បាល ដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ