វៀតណាម - កូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានា ធិបតី លោក  Moon Jae-in។
វៀតណាម - កូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងសេអ៊ូល ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូការនៅប្រទេសកូរ៉េខាងត្បូង (រូបថតៈ chinhphu.vn)

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ចប់សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - កូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងដែលបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងប៊ូសាន។

ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើឡើងនៅអាកាសយានដ្ឋានយោធាសេអ៊ូល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កូរ៉េរបស់កូរ៉េខាត្បូងជាច្រើនរូប។ ក្រៅពីនោះនៅមានវត្តមាន ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ក៏ដូចជាមន្រ្តីស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។

វៀតណាម - កូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2 នាយករដ្ឋនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jae-in 

នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួលបដិសញ្ឋារកិច្ចមក លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc និងលោកប្រធានាធិបតីកូរ៉េខាងត្បូង  Moon Jae-in បានឯកភាព បន្តការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ព្យាយាមនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចដល់ ១០០ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានា ធិបតីលោក Moon Jae-in បានឯកភាព បន្តការលើកទឹកចិត្តនិងបង្កើតលក្ខណៈងាយស្រួលបំផុត សម្រាប់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ព្រមទាំងយកចិត្តទុកដាក់និងគាំទ្រដល់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងនិង សហគមន៍ជនកូរ៉េខាងត្បូងនៅវៀតណាម។

វៀតណាម - កូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 3ទិដ្ឋភាពនៃជំនួបពិភាក្សា  

ធ្វើការពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាពគ្នា បង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ក៏ដូចជា ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការជំរុញដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងអះអាងនូវ គោលនយោបាយមុនក៏ដូចជារបស់វៀតណាមក្នុងការគាំទ្រសន្តិភាព ស្ថិរភាព ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ រួមទាំងការដោះស្រាយបញ្ហាដែលទាក់ទងដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ