វៀតណាម កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវរួម
(VOVWORLD) - តាមកិច្ចព្រមព្រៀងនេះថា ភាគីទាំងពីរបានឯកភាពជ្រើសរើសគម្រោងស្រាវ ជ្រាវរួមចំនួន៥ដើម្បីសហផ្ដល់ហិរញ្ញប្បទានតាមលក្ខណៈហិរញ្ញវត្ថុនិងបទ បញ្ញត្តិនៃប្រទេសនីមួយៗ ព្រមទាំងឯកភាព លើគម្រោងស្រាវជ្រាវចំនួន៤ផ្សេង ទៀត ដើម្បីអោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមរួមជាមួយមូល និធិផ្សេងៗរបស់កូរ៉េខាងត្បូងផ្ដល់ហិរញ្ញប្បទានផងដែរ។
ទិដ្ឋភាពនៅជំនួបធ្វើការរវាងរដ្ឋមន្រ្តីទាំងពីរ (រូបថត៖ TTXVN) |
នាថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមលោក Chu Ngoc Anh និងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍កូរ៉េខាងត្បូងលោក Choi Ki-young បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវរួមរវាង ប្រទេសទាំងពីរឆ្នាំ២០១៩-២០២០។
តាមកិច្ចព្រមព្រៀងនេះថា ភាគីទាំងពីរបានឯកភាពជ្រើសរើសគម្រោងស្រាវ ជ្រាវរួមចំនួន៥ ដើម្បីសហផ្ដល់ហិរញ្ញប្បទានតាមលក្ខណៈហិរញ្ញវត្ថុនិងបទ បញ្ញត្តិនៃប្រទេសនីមួយៗ ព្រមទាំងឯកភាព លើគម្រោងស្រាវជ្រាវចំនួន៤ផ្សេង ទៀត ដើម្បីអោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀត ណាមរួមជាមួយមូល និធិផ្សេងៗរបស់កូរ៉េខាងត្បូងផ្ដល់ហិរញ្ញប្បទានផងដែរ។
មុននោះ នៅក្នុងជំនួបពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការរវាងភាគីទាំងពីរ លោករដ្ឋមន្រ្តី Chu Ngoc Anh បានស្នើរអោយកូរ៉េខាងត្បូងបន្តកសាងកម្មវិធី សហប្រតិបតិ្តការស្រាវជ្រាវលើ បច្ចេកវិទ្យាអាកាសធាតុនិងកម្មវិធីស្រាវជ្រាវបច្ចេកវិទ្យាជាសារវ័ន្តនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជួយឧបត្ថម្ភដល់ការចាប់ផ្ដើម អាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនិងការផ្ទេរប្រគល់បច្ចេកវិទ្យារវាងកូរ៉េខាង ត្បូងនិងវៀតណាម កសាងមជ្ឈមណ្ឌលតភ្ជាប់មន្ទីរពិសោធន៍នានារវាងវៀត ណាមនិងកូរ៉េខាងត្បូង ព្រមទាំងបន្តជួយឧបត្ថម្ភដល់គម្រោង ODA នានារបស់ ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍កូរ៉េខាងត្បូង ដែលបាន លើកឡើងដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម៕