វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
(VOVWORLD) -នារសៀលថ្ងៃទី ២២ ខែមីនា ក្រសួងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងស្ថាប័ន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូងបានរៀបចំពិធីបញ្ចុះ បឋមសិលាការសាងសង់វិទ្យាស្ថានវិទ្យាសាស្រ្ត-បច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូងនៅ តំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac (រដ្ឋធានីហាណូយ)។
វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា |
អញ្ជើញចូលរួមពិធីនេះមានវត្តមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In និង អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ព្រមទាំង តំណាង ក្រសួង ស្ថាប័ន មូលដ្ឋានដែលពាក់ព័ន្ធនានារបស់វៀតណាម និង កូរ៉េ ខាងត្បូង ផងដែរ។
លោកស្រី Dang Thi Ngoc Thinh បានបញ្ជាក់ច្បាស់ថា “វិទ្យាស្ថានវិទ្យាសាស្រ្ ត- បច្ចេកវិទ្យាវៀតណាម -កូរ៉េខាងត្បួង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដំណោះ ស្រាយបច្ចេកវិទ្យាសំរាប់ហគ្រាស។ ក្នុងឱកាសនេះខ្ញុំសូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋនិងប្រជាជនកូរ៉េខាងត្បូងដែលបានផ្តល់ជំនួយយ៉ាងថ្លៃថ្លាសំរាប់សំណង់ មិត្តភាព ជាក់ស្តែង និង សំខាន់នេះ។ ខ្ញុំក៏សង្ឃឹមថាគម្រោងនេះនឹងក្លាយទៅជានិមិត្តរូបដ៏ល្អប្រសើរសំរាប់ កិច្ចសហប្រតិបតិ្តការរវាងវៀតណាម-កូរ៉េខាងត្បូង”។
ថ្លែងមតិនៅក្នុងពិធីនោះ លោក Moon Jae In បានសង្កត់ធ្ងន់ថា បញ្ចុះបឋមសិលាការសាងសង់វិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វៀតណាម - កូរ៉េខាងត្បូង ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់វៀតណាម ក៏ដូចជាបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និង កូរ៉េខាងត្បូងលើគ្រប់វិស័យ។ គម្រោងនេះ ហាក់ដូចជាសក្ខីភាពមួយចំពោះ គោលនយោបាយឆ្ពោះទៅទិសខាងត្បូងយ៉ាងថ្មីថ្មោងរបស់កូរ៉េខាងត្បូង ដើម្បី ភាពរុងរឿងចម្រុងចម្រើននៃប្រទេសទាំងពីរ៕