វៀតណាម - កូរ៉េខាងត្បូងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19

(VOVWORLD) - នាថ្ងៃទី ២៨ ខែកុម្ភៈ តាមសំណើរបស់ភាគីកូរ៉េខាងត្បូង ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha។ 

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានពិភាក្សាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការផ្អាក ការលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងដែលចាប់ផ្តើមពីម៉ោង ០០:០០ ថ្ងៃទី ២៩ ខែកុម្ភៈ ដែលបានជូនដំណឹងជាមុនដល់ភាគីកូរ៉េខាងត្បូងអោយបានជ្រាបដើម្បីពង្រឹងការគ្រប់គ្រងលើការរីករាលដាលយ៉ាងគំហុកនៃជំងឺ Covid-19។ តាមនោះ ពលរដ្ឋកូរ៉េខាងត្បូង ដែលកាន់លិខិតឆ្លងដែនធម្មតានៅតែត្រូវបានអនុញ្ញាតឆ្លងចូលប្រទេសវៀត ណាម បន្ទាប់ពីទទួលបានទិដ្ឋាការសមស្រប។ ម្យ៉ាងវិញទៀត ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានស្នើអោយភាគីកូរ៉េខាងត្បូង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិយាយរួមនិងជួយឧបត្ថម្ភប្រជាពលរដ្ឋនិងអាជីវកម្មដែលកំពុងធ្វើអាជីវកម្មនិងរស់នៅក្នុងប្រទេសនីមួយៗ និយាយដោយឡែក ក៏ដូចជាមានបំណង ចង់អោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ពាណិជ្ជកម្មរវាងភាគីទាំងពីរ នៅតែដំណើរជាធម្មតាផងដែរ។

ជាការឆ្លើយតប លោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Kang Kyung Wha បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា រូបលោកផ្ទាល់នឹងជួយឧបត្ថម្ភលើការថែទាំសុខភាពឥតគិតថ្លៃ តាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក សម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ