វៀតណាម - កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់បែក និងមីន ក្រោយសង្គ្រាម

(VOVWORLD) -ឧបករណ៍ទាំងនេះរួមមាន៖ ម៉ាស៊ីនរាវរកគ្រាប់បែកមីនចំនួនជាង ២០០ គ្រឿង ដើមើ្បប្រើប្រាស់ក្នុងក្របខ័ណ្ឌនៃគម្រោង វៀតណាម - កូរ៉េខាងត្បូង ស្ដីពីកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃ គ្រាប់បែក និងមីន ក្រោយសង្គ្រាម។
វៀតណាម - កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់បែក និងមីន ក្រោយសង្គ្រាម - ảnh 1ឧបករណ៍ទាំងនេះរួមមាន៖ ម៉ាស៊ីនរាវរកគ្រាប់បែកមីនចំនួនជាង ២០០ គ្រឿង ដើមើ្បជំនះពុះពារលើផលវិបាកនៃ គ្រាប់បែក និងមីន ក្រោយសង្គ្រាម។ (រូបថត៖ dangcongsan.vn)

នាថ្ងៃទី ១៩ ខែមិនា នៅខេត្ត  Quang Ninh បានប្រព្រឹត្តិទៅពិធីប្រគល់ឧបករណ៍សម្រាប់បម្រើការបោសសម្អាតគ្រាប់បែកមីនដល់មជ្ឈមណ្ឌលធ្វើសកម្មភាពគ្រាប់បែកមីនជាតិវៀតណាម (VNMAC) ។ ឧបករណ៍ទាំងនេះរួមមាន៖ ម៉ាស៊ីនរាវរកគ្រាប់បែកមីនចំនួនជាង ២០០ គ្រឿង ដើមើ្បប្រើប្រាស់ក្នុងក្របខ័ណ្ឌនៃគម្រោង វៀតណាម - កូរ៉េខាងត្បូង ស្ដីពីកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃ គ្រាប់បែក និងមីន ក្រោយសង្គ្រាម។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានអះអាងថាគម្រោងនេះគឺជាគម្រោងមួយដែលមានអត្ថន័យដ៏ធំធេង ជួយឲ្យកូរ៉េខាងត្បូង និងវៀតណាមមានភាពសុខដុមរវាងប្រវត្តិសាស្ត្រអតីតកាល និងបច្ចប្បន្នកាល ហើយរួមគ្នាបោះជំហានឆ្ពោះទៅអនាគត។

គម្រោងនេះត្រូវបានបង្កើតឡើងនាខែមិនា ឆ្នាំ២០១៨សំដៅបង្កើនសមត្ថភាពគ្រប់គ្រងធ្វើសកម្មភាពបោសសម្អាតគ្រាប់បែកមីនថ្នាក់ជាតិ ក៏ដូចជាធានាសុវត្ថិភាពនិងការអភិវឌ្ឍនៅតំបន់ដែលរងការបំពុលដោយសារគ្រាប់បែកមីន និង គ្រឿងមិនទាន់ផ្ទុះនៅសេសសល់ក្រោយសង្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ