វៀតណាម - ជប៉ុនចុះហត្ថលេខាលើកំណត់ទូតស្ដីពីការផ្ដល់ជំនួយលើគម្រោងចំនួន២

(VOVWORLD) - នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមាននាវាសម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងឧបករណ៍ស៊ើបអង្កេត ស្ទង់ និងវិភាគ កាកសំណល់ប្លាស្ទិកនៅមហាសាគរ។
វៀតណាម - ជប៉ុនចុះហត្ថលេខាលើកំណត់ទូតស្ដីពីការផ្ដល់ជំនួយលើគម្រោងចំនួន២ - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកំណត់ទូត (រូបថត៖ thanhnien.vn)

នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមាននាវាសម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងឧបករណ៍ស៊ើបអង្កេត ស្ទង់ និងវិភាគ កាកសំណល់ប្លាស្ទិកនៅមហាសាគរ។ ឧបករណ៍ទាំងនេះជួយវៀតណាមបង្កើនសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវវិស័យសមុទ្រ។ នេះគឺជាព័ត៌មានដែលបានផ្ដោតសំខាន់នៅក្នុងពិធីចុះហត្ថលេខាលើកំណត់ទូតរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលជប៉ុន ស្តីពីការផ្ដល់ជំនួយសម្រាប់គម្រោងចំនួនពីរគឺ“ ការទទួលនាវាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ” និង“ឧបករណ៍ជំនួយក្នុងការស៊ើបអង្កេត ស្ទង់ និងវិភាគកាកសំណល់ប្លាស្ទិកនៅមហាសាគរ”។  គម្រោងទាំងពីរនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អញ្ជើញថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី ២៣ ខែមេសា ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖

“នេះគឺជាគំរោងជាក់ស្តែងចំនួន ២ ហើយក៏ជាសក្ខីភាពនៃទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងជប៉ុន។  យើងខ្ញុំក៏សង្ឃឹមថានេះត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ ពោលគឺសង្ឈឹមថា ជប៉ុន នឹងបន្តជួយឧបត្ថម្ភដល់វៀតណាមបន្ថែមទៀត លើវិស័យសមុទ្រ ដែលជាវិស័យដ៏សំខាន់សម្រាប់វៀតណាម ក៏ដូចជាសម្រាប់អន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ