វៀតណាម - ជប៉ុនជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល
(VOVWORLD) - ក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាងភាគីទាំងពីរនាពេលខាងមុខគួរតែប្រកាន់ខ្ជាប់នូវគោលដៅនៃសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋ កិច្ចអាស៊ាន-ជប៉ុនស្តីពីគំនិតផ្តួចផ្តើមស្តារខឿនសេដ្ឋកិច្ចនិងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងផែនការសកម្មភាពស្តារសេដ្ឋកិច្ចអាស៊ាន - ជប៉ុនទៀតផង។
លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានធ្វើជាអធិបតីនៃកិច្ចប្រជុំចេញផ្សាយពីទីក្រុងហាណូយ |
សម័យប្រជុំលើកទី ៤ នៃគណៈកម្មា ធិការចម្រុះវៀតណាម - ជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្មនិងថាមពល ត្រូវបានរៀបចំឡើង នៅរសៀលថ្ងៃទី ៧ សីហាតាមរយៈប្រព័ន្ធវីដេអូ ក្រោមសហប្រធានគឺរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហ កម្ម ជប៉ុន លោក Kajiyama Hiroshi។
ក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាងភាគីទាំងពីរនាពេលខាងមុខគួរតែប្រកាន់ខ្ជាប់នូវគោលដៅនៃសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនស្តីពីគំនិតផ្តួចផ្តើមស្តារខឿនសេដ្ឋកិច្ចនិងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងផែនការសកម្មភាពស្តារសេដ្ឋកិច្ចអាស៊ាន - ជប៉ុនទៀតផង។
ទាក់ទងនឹងការជំរុញការផ្លាស់ប្តូរឌីជីថលនិងការអភិវឌ្ឍឧស្សាហកម្មលើកទី ៤ រដ្ឋមន្រ្តីទាំងពីររូបបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មីនិងបង្កើនការចូលរួមរបស់សហគ្រាសចាប់ផ្តើមអាជីវកម្ម។
នៅក្នុងវិស័យថាមពល រដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃប្រព័ន្ធថាមពលដែលមានលទ្ធភាពស្តារឡើងវិញប្រកបដោយប្រភពផ្គត់ផ្គងថាមពលស្អាត មានស្ថេរភាព តម្លៃសមរម្យ។ ភាគីទាំងពីរក៏បានឯក ភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ៕