វៀតណាម ជប៉ុនត្រៀមរៀបចំយ៉ាងម៉ត់ចត់អោយដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់អធិរាជជប៉ុន
|
វៀតណាម ជប៉ុនត្រៀមរៀបចំយ៉ាងម៉ត់ចត់អោយដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់អធិរាជជប៉ុន |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយអគ្គទីប្រឹក្សាជប៉ុនប្រចាំនៅវៀតណាម
លោក Nagai Katsuro ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc វាយតំលៃខ្ពស់តួនាទីរបស់លោក Nagai Katsuro ក្នុងការជំរុញទំនាក់ទំនង
សហប្រតិបត្តិការវៀតណាម-ជប៉ុន ហើយមានគោលបំណងថា៖ក្នុងតួនាទីរបស់ខ្លួន
លោកបន្តរួមវិភាគទានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះមុខ ស្ថានទូត
ជប៉ុនរួមសហការជិតស្និទ្ធិជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីត្រៀមរៀបចំព្រះ
មហាក្សត្រនិងព្រះមហាក្សត្រី យាងមកបំពេញទស្សនកិច្ចនៅវៀតណាម ប្រកបដោយ
ជោគជ័យ តាមនោះរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងោកាសនេះ
ដែរ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីជប៉ុនបង្កលក្ខណះ និងលើកទឹកចិត្តសហ
គ្រាសជប៉ុន ជំរុញការវិនិយោគនៅវៀតណាម នាំជប៉ុនក្លាយទៅវិនិយោគិនធំជួរមុខ
នៅវៀតណាម។
រីឯ អគ្គទីប្រឹក្សាលោក Nagai Katsuro បានអះអាងថានឹងខំប្រឹងប្រែងអស់ពី
កម្លាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង
ពីរ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច និងអនុម័តអោយគំរោងការណ៍សហប្រតិបត្តិការ
ជាក់ស្ដែង៕