វៀតណាម - ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាជនពិការ
|
វៀតណាម - ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាជនពិការ |
(VOVworld)_នាល្ងាចថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមកីឡាជនពិកាវៀតណាម (Paralympic វៀតណាម) បានទទួលជួបសន្ទនានិងធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំខេត្ត Nagasaki ប្រទេសជប៉ុន ស្ដីអំពីការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាជនពិការរវាងប្រទេសទាំងពីរ ។ នៅទីនេះ អនុប្រធាន Paralympic វៀតណាមលោក Hoang Du បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការ Paralympic ជប៉ុន ក្នុងរយៈពេលកន្លងទៅបានបង្កលក្ខណៈឲ្យកីឡាករពិការរបស់វៀតណាមបានចូលរួមវគ្គបណ្តុះបណ្តាលលើវិញ្ញាសារ ហែលទឹក លើកដុំដែកជាដើម ដើម្បីត្រៀមរៀបចំសម្រាប់ Paralympic Tokyo ២០២០។ អនុប្រធាន Paralympic វៀតណាម មានបំណងថា ខេត្ត Nagasaki នឹងបន្តបង្កលក្ខណៈសម្រាប់កីឡារករពិការវៀតណាម ។
រីឯខ្លួនវិញ សមាជិកសភាលោក Kobayashi Katsutoshi ខេត្ត Nagasaki មានបំណងទទួលស្វាគមន៍ក្រុមកីឡារជនពិការវៀតណាមមកបណ្តុះបណ្តានៅ
ជប៉ុន ៕