វៀតណាម - ជប៉ុនសហការយ៉ាងជិតស្និទ្ធដើម្បីជំនេះពុះពារលើជំងឺរាតត្បាត COVID-19

(VOVWORLD) - នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាព បន្តកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងជួយគាំទ្រសហគ្រាសជប៉ុន បង្កើនការវិនិយោគនៅវៀតណាម ព្រមទាំងអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅវេទិកាតំបន់និងអន្តរ ជាតិ។ 
វៀតណាម - ជប៉ុនសហការយ៉ាងជិតស្និទ្ធដើម្បីជំនេះពុះពារលើជំងឺរាតត្បាត COVID-19 - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo (រូបថតៈ VGP/Quang Hieu) 

នារសៀលថ្ងៃទី ៤ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo ដោយបានពិភាក្សាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជាមួយ COVID-19 នៅក្នុងប្រទេសនីមួយៗ និងបានឯកភាពសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជំនះពុះពារលើជំងឺរាតត្បាតដ៏កាច់សាហាវនេះ។

ថ្លែងក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជូនដំណឹងថារហូតមកដល់ពេលនេះ វៀតណាមបានគ្រប់គ្រងយ៉ាងល្អជំងឺ COVID-19  ហើយវិស័យសេដ្ឋកិច្ច សង្គមរបស់វៀតណាមកំពុងទៅរកដំណើរការធម្មតាវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភវៀតណាម ជាមួយទឹកប្រាក់ជាង ១,៨ លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ រីឯភាគីជប៉ុនវិញ លោកនាយករដ្ឋមន្រ្តី Abe បានវាយតម្លៃខ្ពស់ចំពោះវិធានការប្រកបដោយប្រសិទ្ធភាពរបស់វៀត ណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភប្រទេសជប៉ុននូវសំភារៈបរិក្ខាពេទ្យនិងម៉ាស់វេជ្ជសាស្រ្តផងដែរ។

វៀតណាម - ជប៉ុនសហការយ៉ាងជិតស្និទ្ធដើម្បីជំនេះពុះពារលើជំងឺរាតត្បាត COVID-19 - ảnh 2 រូបថតៈ VGP/Quang Hieu

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាព បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ជំរុញនិងជួយគាំទ្រសហគ្រាសជប៉ុន បង្កើនការវិនិយោគនៅវៀតណាម ព្រមទាំងអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅវេទិកាតំបន់និងអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី Abe បានបញ្ជាក់ថា ជប៉ុននឹងបន្តផ្តល់កញ្ចប់ជំនួយទី ២ ដើម្បីជួយវៀតណាម ទប់ស្កាត់ជំងឺរាតត្បាត ហើយនឹងជួយគាំទ្រវៀតណាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Abe ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លោកបានអះអាងថា នឹងបន្តសម្របសម្រួលជាមួយវៀតណាមលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកក៏ដូចជា ពន្លឿនការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ ២០២០ នេះ រួមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ