វៀតណាម - ជាអាទិភាពមួយក្នុងចំណោមអាទិភាពជួរមុខ និងជាដៃគូ​សំខាន់​របស់រុស្ស៊ី

(VOVWORLD) - លោក Dmitry Medvedev បានអះអាងថា សហព័ន្ធរុស្ស៊ីគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ថ្នាក់ដឹកនាំជាន់ខ្ពស់សហព័ន្ធរុស្ស៊ី ក្នុងនោះមានគណបក្សប្រទេសរុស្ស៊ីឯកភាព យកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ដូចជាអាទិភាពចម្បង ហើយវៀតណាមគឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីក្នុងតំបន់។
វៀតណាម - ជាអាទិភាពមួយក្នុងចំណោមអាទិភាពជួរមុខ និងជាដៃគូ​សំខាន់​របស់រុស្ស៊ី - ảnh 1ទិដ្ឋភាពនៃជំនួប

នារសៀលថ្ងៃទី ២២ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ឧសភានៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Dmitry Medvedev បានអះអាងថា សហព័ន្ធរុស្ស៊ីគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ថ្នាក់ដឹកនាំជាន់ខ្ពស់សហព័ន្ធរុស្ស៊ី ក្នុងនោះមានគណបក្សប្រទេសរុស្ស៊ីឯកភាព យកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ដូចជាអាទិភាពចម្បង ហើយវៀតណាមគឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីក្នុងតំបន់។

ជាការឆ្លើយតប ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួនគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី និងពិពិធកម្ម។ វៀតណាមគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី ហើយមានគោលបំណងចង់រួមជាមួយរុស្ស៊ី បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ដើម្បីវិបុលភាពរបស់ប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាថានារយៈពេលខាងមុខនឹងបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជន ក្នុងនោះមានយុវជនជំនាន់ក្រោយ ព្រមទាំងពង្រីកតួនាទីរបស់សមាគមមិត្តភាពនៃប្រទេសទាំងពីរ សំដៅបង្កើនការយល់ដឹងក៏ដូចជាតម្កល់ទុករាល់តម្លៃដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមានប្រវត្តិជិត ៧៥ ឆ្នាំ (១៩៥០ - ២០២៣)។ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យ ថ្នាក់ដឹកនាំ អាជ្ញាធររុស្ស៊ី និងគណបក្សប្រទេសរុស្ស៊ីឯកភាពបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមនៅរុស្ស៊ី រស់នៅ ធ្វើការ និងសិក្សារៀនសូត្រយ៉ាងយូរអង្វែង និងស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ