វៀតណាម - ទីមកដល់ប្រកបដោយសក្ដានុភាពចំពោះសហគ្រាសអ៊ីតាលី

វៀតណាម - ទីមកដល់ប្រកបដោយសក្ដានុភាពចំពោះសហគ្រាសអ៊ីតាលី - ảnh 1
វៀតណាម - ទីមកដល់ប្រកបដោយសក្ដានុភាពចំពោះសហគ្រាសអ៊ីតាលី (TTXVN)
(VOVworld)_នាថ្ងៃទី ២០ មេសា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី រួមសហការជាមួយទស្សនាវដ្តីសេដ្ឋកិច្ចនិងវប្បធម៌ “The Progress Time” បានប្រារព្ធឡើងសិក្ខាសាលាដោយប្រធានបទ “វៀតណាម - សក្ដានុភាព​ចំពោះសហគ្រាសអ៊ីតាលី” នៅទីក្រុង Milan ប្រទេសអ៊ីតាលី​។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក Cao Chinh Thien បានអះអាង​ថាវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស់អ៊ីតាលីមកស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម ។ នា​បច្ចុប្បន្ននេះ សហភាពអឺរ៉ុប (EU) និងវៀតណាមបានសម្រេចកិច្ចរចរចា និង​រៀប​ចំ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ នឹង​ត្រូវបាន​អនុវត្ត​នា​ពេលខាងមុខ ។  នេះគឺជាលទ្ធផលសំខាន់ និងជាឧបករណ៍​ជំរុញកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្មរវាងវៀតណាមនិងប្រទេសសមាជិក EU ក្នុងនោះមានអ៊ីតាលី  ។ ស្ថានទូតវៀតណាមសន្យាថានឹងបន្តធ្វើជាស្ពានតភ្ជាប់ ជួយ​គាំទ្រសហគ្រាសអ៊ីតាលីក្នុងសកម្មភាពវិនិយោគ សហប្រតិបត្តិការ​ជាមួយ​សហគ្រាសវៀតណាម។ នៅសិក្ខាសាលានេះ តំណាងសហគ្រាស​អ៊ីតាលី​បានទទួលស្គាល់​វៀតណាមជាទីផ្សារមួយពោរពេញដោយសក្ដានុភាព និង​ជា​កន្លែងសម្រាប់សហគ្រាល់អ៊ីតាលីចូលទីផ្សារអាស៊ាននិងទីផ្សារអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ