វៀតណាម និង EU ជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​រក្សាសន្តិភាព​នៃ​អង្គការសហប្រជាជាតិ

(VOVWORLD) - EU បានបញ្ជូនអ្នកជំនាញមួយរូប ផ្នែករក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ទៅកាន់នាយករដ្ឋានរក្សាសន្តិភាពវៀតណាម ដើម្បីជួយឧបត្ថម្ភបណ្ដាកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។
វៀតណាម និង EU ជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​រក្សាសន្តិភាព​នៃ​អង្គការសហប្រជាជាតិ - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ qdnd.vn)

នាថ្ងៃទី ១០ ខែកុម្ភៈនៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបានជួបពិភាក្សាការងារជាមួយលោកស្រី Axelle Nicaise ឧបទូតនៃក្រុមបេសកកម្ម សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។

អញ្ជើញថ្លែងនៅក្នុងជំនូបនេះ លោកស្រី Axelle Nicaise បានផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងរវាងវៀតណាមនិង EU ស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមទៅក្នុងបណ្ដាសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ។ លើសពីនេះទៅទៀត EU បានបញ្ជូនអ្នកជំនាញមួយរូប ផ្នែករក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ទៅកាន់នាយករដ្ឋានរក្សាសន្តិភាពវៀតណាម ដើម្បីជួយឧបត្ថម្ភបណ្ដាកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់ EU នារយៈពេលកន្លងទៅ ព្រមទាំងបានឲ្យដឹងថា៖ វៀតណាមនឹងផ្ដល់សច្ចា ប័នលើ កិច្ចព្រមព្រៀង FPA នារយៈពេលខាងមុខ។ ដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវបញ្ចប់ការត្រៀមរៀបចំ ដើម្បីពិភាក្សាអំពីបណ្ដាផែនការជាក់ស្ដែង សំដៅអនុវត្តកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯក ភាពគ្នា។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឲ្យ EU ពិចារណាបន្តជួយបណ្ដុះបណ្ដាលដល់នាយទាហានវៀតណាម ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ