វៀតណាម និង ILO ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាតិស្ដីពីការងារធ្វើប្រកបដោយនិរន្តរភាព

(VOVWORLD) -កម្មវិធីសហប្រតិបត្តិការជាតិរវាងវៀតណាម និងអង្គការពលកម្មអន្តរជាតិ (ILO) ស្ដីពីការងារធ្វើប្រកបដោយនិរន្តរភាព ដំណាក់កាល ២០១៧-២០២១ ត្រូវបានដំណើរការជាផ្លូវការនាល្ងាចថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ។
វៀតណាម និង ILO ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាតិស្ដីពីការងារធ្វើប្រកបដោយនិរន្តរភាព - ảnh 1 វៀតណាម និង ILO ចុះហត្ថលេខា
លើកម្មវិធីសហប្រតិបត្តិការជាតិស្ដីពីការងារធ្វើប្រកបដោយនិរន្តរភាព

កម្មវិធីសហប្រតិបត្តិការជាតិរវាងវៀតណាម និងអង្គការពលកម្មអន្តរជាតិ (ILO) ស្ដីពីការងារធ្វើប្រកបដោយនិរន្តរភាព ដំណាក់កាល ២០១៧-២០២១ ត្រូវបានដំណើរការជាផ្លូវការនាល្ងាចថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ។

កម្មវិធីនេះបានកំណត់គោលដៅអាទិភាពចំនួន ៣ នាពេលខាងមុខ រួមមាន៖ ជំរុញុការងារធ្វើប្រកបដោយនិរន្តរភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់ឱកាសធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព   កាត់បន្ថយភាពក្រីក្រតាមរយៈការបើកទូលាយការគ្របដណ្ដប់សន្តិសុខសង្គមទៅដល់មនុស្សគ្រប់រូប និងករសាងយន្តការគ្រប់គ្រងទីផ្សារពលករប្រកបដោយប្រសិទ្ធភាព ដោយគោរពគោលការណ៍ជាសារវន្ត និងសិទ្ធិប្រកបការងារ។

អញ្ជើញថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមវៀតណាម លោក Dao Ngoc Dung បានលើកសំណើថា៖

“ILO និងដៃគូសង្គមនានាបន្តជួយឧបត្ថម្ភការកសាង និងសុក្រិតប្រព័ន្ធច្បាប់ពលករតាមរយៈសកម្មភាពពិគ្រោះយោបល់ធ្វើវិសោធនកម្មលើគ្រប់ជ្រុងជ្រោយនូវច្បាប់ពលករក្នុងស្ថានភាពថ្មី ជួយឧបត្ថមកសាងទំនាក់ទំនងពលករសមស្របតាមសហគ្រាសនានា ហើយបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ថគម្រោងការណ៍ធ្វើវិសោធនកម្មគោលនយោបាយធានារ៉ាប់រងសង្គម និងប្រាក់បៀវត្ស ក៏ដូចជាជួយឧបត្ថម្ភការសិក្សាស្រាវជ្រាវ និងអនុម័តលើ អនុសញ្ញារបស់ ILO មួយចំនួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ