វៀតណាម និង IOM គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់សុខភាពជនចំណាកស្រុក

(VOVWORLD) - សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល សហការជាមួយលេខាធិការ ដ្ឋានអាស៊ាន ជាមួយការគាំទ្រពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសុខភាពពិភពលោក (WHO)។

វៀតណាម និង IOM គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់សុខភាពជនចំណាកស្រុក - ảnh 1សិក្ខាសាលាអន្តរជាតិស្តីពីការធ្វើចំណាកស្រុក និងសុខភាពចំណាកស្រុកក្នុងអាស៊ាន (រូបថត៖ VGP)

សន្និសីទអន្តរជាតិស្តីពី “ការធ្វើចំណាកស្រុក និងសុខភាពសម្រាប់ជនចំណាកស្រុកក្នុងអាស៊ាន” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះបានទាក់ទាញមេដឹកនាំ អ្នកជំនាញ និងអ្នកប្រាជ្ញជាង ១៦០ នាក់ក្នុងនិងក្រៅវិស័យសុខាភិបាល មកពីបណ្តាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយចូលរួមដោយទម្រង់ផ្ទាល់ផងនិងតាមអ៊ីនធឺណិតផង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល សហការជាមួយលេខាធិការដ្ឋានអាស៊ាន ជាមួយការគាំទ្រពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសុខភាពពិភពលោក (WHO)។

នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានអំពាវនាវឱ្យពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ជនចំណាកស្រុក ជាពិសេសជនចំណាកស្រុកឆ្លងដែន។ យោងតាមរបាយការណ៍នៅក្នុងសិក្ខាសាលានេះ តំបន់អាស៊ានគឺជាចំណុចចាប់ផ្តើម ចំណុចឆ្លងកាត់ ឬគោលដៅសម្រាប់ជនចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេតាំងពីយូរយារណាស់មកហើយ។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Lien Huong បានសង្កត់ធ្ងន់ថា សន្និសីទអន្តរជាតិស្តីពីការធ្វើចំណាកស្រុក និងសុខភាពជនចំណាកស្រុកអាស៊ានគឺជាឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកអាស៊ានដើម្បីរួមគ្នាកំណត់ស្ថានភាពបច្ចុប្បន្ន និងនិន្នាការការធ្វើចំណាកស្រុកក្នុងតំបន់ និងពិភពលោក ក៏ដូចជា ផលប៉ះពាល់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ វៀតណាម និង IOM គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់សុខភាពជនចំណាកស្រុក។

ប្រធានគណៈប្រតិភូ IOM ប្រចាំនៅវៀតណាម  Park Mihyung បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាង IOM និងក្រសួងសុខាភិបាល។ យោងតាមលោកស្រី  Park Mihyung នៅក្នុងពិភពដ៏ស្វាហាប់ជាមួយនឹងការកើនឡើងតម្រូវការនៃការចល័តរបស់មនុស្ស កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៅក្នុងតំបន់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព ជីវភាពដែលមានសុខភាពល្អសម្រាប់ជនចំណាកស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ